ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ បន្ទាប់ពីបានដោះស្រាយសំណូមពរមួយចំនួនដល់គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាមរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាមដែលមានទីតាំងនៅមិនឆ្ងាយពីគ្នា។ សម្តេចតេជោ បានពិនិត្យឃើញអាគារដែលសម្តេច និងសម្តេចកិត្តិ បានសង់ជូនកាលពីជាង ២០ ឆ្នាំមុន ដែលពេលនេះមានសភាពចាស់ទ្រុឌទ្រោមហើយដែលត្រូវធ្វើការជួសជុលឡើងវិញ។

ក្រោយពីបានពិនិត្យជាក់ស្តែង និងបានស្តាប់នូវសំណូមពរនិងកង្វល់របស់តំណាងមជ្ឈមណ្ឌលរួចមក សម្តេចតេជោ និងសប្បុរសជនបានសំរេចផ្តល់ជូនអាគារសិក្សាថ្មី១ខ្នង កំពស់២ជាន់ ស្មើនឹង២៤ បន្ទប់ សម្រាប់ការស្នាក់នៅរបស់គរុសិស្ស ព្រមទាំងជួសជុលអាគារសិក្សាទាំងអស់នៅទីនេះអោយមានសុវត្ថិភាពសម្រាប់បម្រើដល់ការសិក្សារបស់កូនក្មួយសិស្សានុសិស្សទាំងអស់។ ទន្ទឹមនឹងនេះ គឺរៀចំកសាងផ្លូវបេតុងចូលមជ្ឈមណ្ឌលនេះផងដែរ ព្រោះពេលភ្លៀងធ្លាក់មកម្តងៗគឺលំបាក់ដល់ក្មួយៗ។ ដើម្បីលើកទឹកចិត្តដល់ក្មយៗគរុសិស្ស សម្តេចតេជោ ហ៊ុន សែន និងសម្បុរសជនបានឧប្បត្ថម្ភដំណើរកំសាន្តកម្មសិក្សាដល់គរុសិស្សទាំងអស់ដែលកំពុងសិក្សានៅទីមជ្ឈមណ្ឌលនេះដែរ ។

សម្តេចតេជោ ហ៊ុន សែន មិនអោយកូនខ្មែរអត់សាលារៀនឡើយ។ សម្តេចតេជោ នឹងបន្តកសាងសាលាជាច្រើនថែមទៀត ដើម្បីកូនខ្មែរនៅទូទាំងប្រទេសមានឱកាសបានចូលរៀនទាំងអស់គ្នា៕

1 4 3 2


ចែករំលែក៖