ភ្នំពេញ៖ បុរសជាសន្តិសុខរោងចក្រកាត់ដេរសំលៀកបំពាក់យ៉ីហោ(ម៉ូរៀ) ម្នាក់ត្រូវបានអ្នកលក់អំពៅសាងយកដំបងឈើជ្រុងប្រេវែង៨តឹកទៅវាយបណ្តាលអោយបែកក្បាលរងរបួសធ្ងន់ដេរ១៥ថ្នេរ កាលពីវេលាម៉ោង ១១និង២៥នាទីនាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចមុខរោងចក្រ ម៉ូ រៀ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិលូ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ ។
ជនបង្កមានឈ្មោះ ម៉ប់ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំមុខរបរលក់អំពៅសាង ស្នាក់នៅផ្ទះជួលភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ និងមានស្រុកកំណើតនៅភូមិព្រៃករកា ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ត្រា សុភណ្ឌ័ ភេទប្រុស អាយុ ៥៧ឆ្នាំមុខរបរ សនិ្តសុខ រោងចក្រខាងលើស្នាក់នៅផ្ទះជួល ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីខាងក្នុងរោងចក្របំណងមកប្រាប់ជនសង្ស័យកុំអោយលក់នៅមុខរោងចក្រព្រោះជិតដល់ម៉ោងកម្មករ-កម្មការិនីរោងចក្រចេញ ស្រាប់តែពេលនោះ ជនបង្កបានទាក់ពាក្យសម្តីគ្នាជាមួយនឹងជនរងគ្រោះបានបន្តិចក្រោយមក ក៏ត្រូវបានជនសង្ស័យយកដំបងឈើជ្រងប្រវែង៨តឹងមកវាយចំភ្នែកខាងឆ្វេងបណ្តាលអោយបែក និងគំសៀតផ្កាខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់ដេរអស់ចំនួន ១៥ថ្នេរ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ រួចជាមួយវត្ថុតាងដំបងដែលវាយជនរងគ្រោះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីធ្វើការសាកសួរ រឺឯជនរងគ្រោះ ត្រូវបានខាងរោងចក្របញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីជួយសង្គ្រោះ ។
បច្ចុប្បន្នជនសង្ស័យនិងជនរងគ្រោះកំពុងធ្វើការសម្របសម្រួលនិងដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋាលស្វាយប៉ាក ៕ អារុណរះ
សូមអានបន្ត ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម