ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់សោកម៉ូតូបានសម្រេច តែចង្រៃអត់មានក្បាលម៉ូហ្ស៊ី ត្រូវគេទាន់ ចាប់វាយទ្រមខ្លួន ហើយប្រគល់ឲ្យសមត្ថកិច្ច ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខវត្តព្រៃស្ព័រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សាក្សីបាននិយាយថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពកាច់សោកម៉ូតូជនរងគ្រោះដែលជាកម្មករសំណង់ ប៉ុន្តែពេលកាច់បានហើយ ម៉ូតូអត់ឆេះ ពីព្រោះអត់មានក្បាលម៉ូហ្សី ពេលនោះ ជនសង្ស័យក៏បានបណ្តើរម៉ូតូចេញទៅ តែត្រូវម្ចាស់ម៉ូតូឃើញទាន់ ក៏ដេញចាប់វាយទ្រមខ្លួន មុនពេលប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ៕ សុខា សែនជ័យ