ព័ត៌មានទាន់ហេតុការណ៍៖

ឡិចសុីសNX200T បុករះម៉ូតូ២គ្រឿងផ្លោងបុរសម្នាក់ទើរលើកព្ចាក់រថយន្ដជាង ១០០ម៉េត្រទៅបុកដើមឈើបាក់១ដើមស្លាប់ម្នាក់​ និងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដឡិចសុីសNX200T ទៅបុករះម៉ូតូ២គ្រឿងផ្លោងបុរសម្នាក់ទើរលើកព្ចាក់រថយន្ដបន្ដទៅមុខជាង១០០ម៉ែត្រ​ រួចក៏ទៅបុកនិងដើមឈើបាក់១ដើមទៀតបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់២នាក់ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង២០នាទីយប់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ១៨២ កែងនិងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។ 

  សពជនរងគ្រោះមានឈ្មោះ យន ឧត្ដម​ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកទទួលបញ្ចាំទ្រព្យ បច្ចុប្បន្នរស់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមានរថយន្ដម៉ាកឡិចសុីស NX200T មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT. 4562  បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោកជាំ​ បានបើករថយន្ដល្បឿនដូចហោះតាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចមកកើត លុះធ្វើដំណើរដល់ចំណុចភ្លើងស្ដុបក៏មានម៉ូតូ២គ្រឿងបានជិះតាមបណ្ដោយផ្លូវ២៦១ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនធម្យមបានឆ្លងកាត់ស្ដុបដោយលោតភ្លើងខៀវ ខណៈនោះរថយន្ដបង្កខាងលើក៏ជាន់ហ្គែដោយបំពានភ្លើងស្តុប បុករះម៉ូតូ២គ្រឿងខាងលើ ដាច់ម៉ូតូPCX ជាពីកំណាត់ឆ្ងាយពីគ្នាជាង៤ម៉ែត្រ រួមទាំងម៉ូតូលែតមួយគ្រឿងផងដែរបណ្ដាលឲ្យបុរសម្នាក់ផ្លោងមកទើរលើកញ្ចក់រថយន្ដបន្ដទៅមុខជាង១០០ម៉ែត្រ ក៏រេចង្កូតទៅបុកដើមឈើបាក់១ដើមទៀត បណ្ដាលឲ្យបុរសដែលទើរលើរថយន្ដស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ឯភាគីម៉ូតូម៉ាកលែតរងរបួសធ្ងន់ធ្ងរ២នាក់ ។ ចំណែកម្ចាស់រថយន្ដបង្កក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានបព្ជូានទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសួរនាំ ។ បន្ទាប់មកក៏មានរថយន្ដសាមុយបានមកដល់ចំណុចកើតហេតុ បានធ្វើការដឹកជនរងគ្រោះទាំង២នាក់ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។

ដោយឡែក ម៉ូតូជនរងគ្រោះដែលបានស្លាប់ ម៉ាកPCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1KF. 2588 រងការខូចខាតដាច់ម៉ូតូជាពីរកំណាត់ ឯរថយន្ដបង្ករងការខូចខាត់ខ្ទេចផ្នែកខាងមុខទាំងស្រុង ។

    ក្រោយមកសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នធ្វើការទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការវាស់វែងយករថយន្ដបង្ក និងម៉ូតូជនរគ្រោះទៅរក្សាទុក​ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចក៏ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ​៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖