ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីផ្ទះទៅនៅជាមួយសង្សារអស់៤-៥ថ្ងៃ ឪពុកម្តាយតាមឃើញ ចាប់ញាត់ចូលរថយន្ត ផ្អើសមត្ថកិច្ច​ទាំង១២ខណ្ឌ ស្មានថា ករណីជំរិត

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ រត់ចេញពីផ្ទះ៤ទៅ៥ថ្ងៃ ទៅនៅជាមួយសង្សារ ហើយត្រូវក្រុមគ្រួសារតាមទាន់ បានចាប់រុញចូលរថយន្ត បង្កអោយមានការភ្ញាក់ផ្អើលថា មានករណីចាប់ជំរិតមនុស្ស ធ្វើអោយសមត្ថកិច្ចទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញ ចុះជួយអន្តរាគមន៍ ភ្លូកទឹក ភ្លូកដី ។

ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង ៩ និង៣០នាទីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៦ នៅចំនុច ផ្សារទួលពង្រ សង្កាត់ចោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ យឹម សារ៉ាន់អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រោយ ទទួលបានព័ត៌មានថា មានការណីចាប់មនុស្សដាក់ចូលរថយន្ត ដោយរថយន្តនោះ ម៉ាកកូរ៉ូឡា ពណ៍ខ្មៅពាក់ស្លាកលេខ 2F-2185 បន្ទាប់មកលោក៏បានបញ្ជាឲ្យកម្លាំងរបស់លោក ចេញស្កាត់គ្រប់ច្រកល្ហក់និងបានប្រកាស់តាមវិទ្យុទាក់ទងគ្រប់បណ្តាខណ្ឌទូរទាំងរាជធានីភ្នំពេញ។

លុះក្រោយមកលោកបញ្ជាក់បន្ថែមទៀតថា ករណីនេះមិនមែនជាករណីចាប់ជំរិតអីទេ គ្រាន់ តែឪពុកម្តាយមកនាំកូនទៅផ្ទះវិញប៉ុណ្ណោះ។

ប្រភពពីស្ត្រីត្រូវជាម្តាយបានរៀបរាប់ថា គាត់បានបាត់កូនស្រីកូនស្រីឈ្មោះ គោក ចិន្តា អាយុ១៤ មុខរបរ ជាសិស្ស បានបាត់ចេញពីផ្ទះ៤ ទៅ៥ថ្ងៃហើយ និងបានដាក់ពាក្យបណ្តឹងទៅអធិការខណ្ឌដង្កោ ហើយ បានបន្តតាមរកគ្រប់កន្លែង លុះមកដល់វេលាខាងលើក៍បានឃើញកូនស្រីកំពុងនៅជាមួយបុរសម្នាក់ មាន ឈ្មោះ ជា ភក្តី អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ ភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងនៅចំណុចខាងលើ ក៍ចាប់ដាក់រថយន្តក្នុងបំណងទៅអធិការខណ្ឌដង្កោដើម្បីដកពាក្យបណ្តឹងចេញវិញ ៕ សុខាសែនជ័យ

image3 image2 image1

 

 
សូមអានបន្ត ៖ ទំនាស់សម្តីក្នុងវង់ផឹកស៊ីឈានដល់ប្រើហិង្សា ត្រូវនគរបាលចាប់ខ្លួនម្នាក់ នៅស្រុកអណ្តូងមាស


ចែករំលែក៖