ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់សម្តីក្នុងវង់ផឹកស៊ីឈានដល់ប្រើហិង្សា ត្រូវនគរបាលចាប់ខ្លួនម្នាក់ នៅស្រុកអណ្តូងមាស

ចែករំលែក៖

ខេត្តរតនគិរី ៖ អំពើហិង្សាមួយបានកើតឡើង ដោយសារទាស់ពាក្យសំដីគ្នាក្នុងវង់ផឹកស៊ី ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និ០០នាទីព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ស្ថិតក្នុងភូមិណយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី  ។

បើតាមនគរបាលប៉ុស្តិ៍ឃុំញ៉ាងប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះណុត វ៉ាន់(ហៅធឿន) ភេទប្រុសអាយុ៤៥ឆ្នាំ មានស្រុកកំណើតភូមិដា ឃុំដាស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ។

រីឯជនរងគ្រោះ ឈ្មោះសោម សាម ភេទប្រុស អាយុ៥៣ឆ្នាំ ត្រូវជាបងថ្លៃជនដៃដល់ របួសធ្ងន់ចំដៃនិងស្មា ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។

នគរបាលប៉ុស្តិ៍ដដែលខាងលើប្រាប់បន្តទៀតថា អំពើហិង្សានេះ ជនដៃដល់ប្រើប្រាស់ខ្វាវដងវែងកាប់ទៅលើជនរងគ្រោះត្រូវស្មា និងដៃចំនួន២កាំបិតរបួសធ្ងន់ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកអណ្តូងមាស ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕  វុទ្ធឦសាន

1 2


ចែករំលែក៖