ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាកូម៉ាបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវត្រូវរថយន្ត RANGERS មកបុកពីក្រោយទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖  បុរសជនជាតិម្នាក់ បានបើករថយន្តតាកូម៉ាមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុកបុកក្បាលនាគរងការខូចខាត ហើយត្រូវបានរថយន្ត Ranger មកបុកពីក្រោយបន្តទៀត តែមិនបណ្តាលឲ្យមានអ្នករងរបួសទេ ។
ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហាឆ្នាំ២០១៦ នៅចំណុចគល់ស្ពានអាកាស៥មករា ខាងជើងស្ថិតក្នុងសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកាកូម៉ា ពណ៍ទឹកប្រាក់ពាក់ ស្លាកលេខ ភ្នំពេញ 2W 6956 បើកបរដោយបុរសជនជាតិចិនម្នាក់ និងមានម្នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវតែម្ដង ភ្លាមនោះក៏មានរថយន្តម៉ាក Ranger ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB7138 ធ្វើដំណើរមកពីក្រោយ ក៏បុកចំពីក្រោយពេញទំហឹងបណ្តាលឲ្យរការខូចខាតទាំងងខាង តែសំណាងល្អមិនមានអ្នករងរបួស ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងវាស់វែងយករថយន្តទាំងពីរគ្រឿងនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោលរង់ចាំដោះស្រាយពលក្រោយ ៕ ជីម ភារ៉ា ដង្កោ
IMG_1319

សូមអានបន្ត ៖ ជនសង្ស័យ២នាក់ចូលក្នុងវិហារចាមបម្រុងលួចឥវ៉ាន់ ត្រូវអ្នកនៅខាងក្នុងឃើញតាមកាមរ៉ាសុវត្ថិភាពចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសង្គ្រោះ


ចែករំលែក៖