ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងមួយក្រុមខំប្តូរឈ្មោះteamទៅហើយ នៅតែរត់មិនរួចពីចំណាត់ការកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃក្នុងដើមខែធ្នូ ឆ្នាំ២០២៤ នេះ ដោយមានបទបញ្ជាម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងអាវុធហត្ថតាមបណ្ដាមូលដ្ឋានខណ្ឌទាំង១៤ បានចុះបង្ក្រាបនិងទប់ស្កាត់ក្រុមក្មេងទំនើងនៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាប់ជាប្រចាំដូចភ្លៀងរលឹម និងបានចាត់វិធានការអប់រំលើក្មេងទំនើងសរុប៨៧នាក់ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអធ្រាត្រមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ ក្នុងនោះមានក្មេងទំនើង ០៣នាក់ដែលធ្លាប់ជាសមាជិកក្រុមក្មេងទំនើង team98 តែដោយសមត្ថកិច្ចតាមចាប team98ពេក ក៏បានបំបែកក្រុម និងប្តូរឈ្មោះមកជា teamមុខព្រលានវិញ ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញក្នុងខណ្ឌកំបូលធ្វើការឃាត់ខ្លួននិងយកមកអប់រំតាមវិធានការរដ្ឋបាល ដែលក្រុមនេះមានប្រវត្តិធ្លាប់ពាក់ព័ន្ធនឹងជម្លោះដេញវាយគ្នា ជាមួយក្រុមក្មេងទំនើងផ្សេងទៀត ជាច្រើនលើក ជាពិសេសសមាជិកមួយចំនួនធ្លាប់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការផងដែរ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖