ព័ត៌មានទាន់ហេតុការណ៍៖

លោក Biden ថ្លែងថា ការដែលលោក ដូណាល់ត្រាំ មាន បំណងដំឡើងពន្ធគយ គឺជាកំហុសឆ្គង់ដ៏ធំមួយ

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Biden  ប្រធានាធិបតី សហរដ្ឋអាមេរិក បាន លើកឡើង ក្នុង ខណៈពេល ថ្លែង សុន្ទរកថា នៅឯ ធនាគារ គំនិត Brookings វ៉ាស៊ីន តោន កាលពី ថ្ងៃ ទី ១០ ខែ ធ្នូ ថា កាល ដែលលោក ដូណាល់ត្រាំ ប្រធានាធិបតីជាប់ ឆ្នោត បាន គំរាម កំហែង ដំឡើង ពន្ធគយ ចំពោះ ទំនិញ នាំចូលទាំងអស់ គឺ ជាកំហុសឆ្គង់ដ៏ធំមួយ។

គេហទំព័រ «CCFR China state-controlled media » លោក Bidenបាន ថ្លែងថា លោក ដូណាល់ត្រាំ ប្រហែលជា សម្រេចចិត្ត អនុវត្តគោលនយោបាយយក ពន្ធគយ ខ្ពស់ ចំពោះ ទំនិញ នាំ ចូល ទាំង អស់ ដោយយល់ ខុស ថាដើម ទុន ដែល កើត ចេញ ពីពន្ធ គយ ទាំង អស់ នេះ នឹងត្រូវ រ៉ាប់ រង ដោយ បរទេស មិនមែនអ្នក ប្រើ ប្រាស់ សហរដ្ឋអាមេរិក ប៉ុន្តែរយៈពេល ៤ ឆ្នាំ កន្លង ទៅនេះបានបញ្ជាក់ហើយថា ទង្វើនេះគឺជាកំហុសឆ្គង់ដ៏ធំមួយ។

គេហទំព័រ «CCFR China state-controlled media » សេដ្ឋវិទូ សហរដ្ឋអាមេរិក ជាច្រើន បានយល់ឃើញថា ពន្ធគយ គឺ ជា កត្តាមួយ បណ្តាលឱ្យ សហរដ្ឋអាមេរិកមាន អតផរណាខ្ពស់ ឯពន្ធគយ ខ្ពស់ នឹង ត្រូវ រ៉ាប់រង ដោយអ្នក ប្រើប្រាស់របស់សហរដ្ឋអាមេរិកព្រមទាំងប៉ះពាល់ដល់ សេដ្ឋកិច្ចសហរដ្ឋអាមេរិកផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖