ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ខ្ញុំបាទសូមជម្រាបជូនសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនព្រះសីហនុ មេត្តាជ្រាបថា នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅច្រកចូល កំពង់ស្ពឺកើត គ•ម ២៦ មានករណី ក្មេងទំនើង(មិនមានសាធាតុញៀន ) បានបើកម៉ូតូ សម្រុកចូលផ្លូវល្បឿនលឿនយ៉ាងកំរោល ដែលជាប្រភេទម៉ូតូមិនអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន។
លោកបន្តថា ៖ នគរបាលចរាចរណ៍ផ្លូវល្បឿនលឿនបានចេញប្រតិបត្តិការបន្ទាន់ដោយចាប់ឃាត់ និងហៅអាណាព្យាបាលមកណែនាំ និងអនុវត្តតាមនីតិវិធី ។
លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បញ្ជាក់ថា ៖ ខ្ញុំបាទសូមបញ្ជាក់ថា ចំពោះយានជំនិះម៉ូតូដែលអាចធ្វើដំណើរលើផ្លូវលឿនលឿនបានលុះត្រាទោចក្រយានយន្តនោះទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kW ឡើងទៅ នឹងងត្រូវភ្ជាប់មកជាមួយឯកសារសំខាន់ៗមួយចំនួន។
❇️ ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kWឡើងទៅធ្វើដំណើរលើផ្លូវល្បឿនលឿន ពលរដ្ឋខ្មែរត្រូវភ្ជាប់មកជាមួយឯកសារដូចជា បណ្ណសម្គាល់យានជំនិះ និង អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ។
❇️ ចំណែកឯជនបរទេស ត្រូវភ្ជាប់មកជាមួយ បណ្ណសម្គាល់ទោចក្រយានយន្ត លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និង លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់។ សូមអអរគុណ ៕
ដោយ ៖ សិលា