អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ មហាសន្និបាតនៃអង្គការសហប្រជាជាតិ បាន កោះធ្វើកិច្ចប្រជុំ ពិសេសជាបន្ទាន់ កាលពីថ្ងៃ ទី ១១ ខែ ធ្នូ និងបាន អនុម័ត ដោយសំឡេងគាំទ្រ ច្រើនលើសលប់ ចំពោះ សេចក្តីសម្រេចចិត្តមួយដែល ទាមទារឱ្យឈប់បាញ់គ្នា “ ភ្លាមៗគ្មានល័ក្ខខ័ណ្ឌ និងជាស្ថាពរ” នៅតំបន់ កាហ្សា។
គេហទំព័រ «CCFR China state-controlled media » សេចក្តី សម្រេចចិត្ត នេះ ត្រូវបានអនុម័តដោយសំឡេង គាំទ្រ ១៥៨សំឡេង សំឡេង ប្រឆាំង ៩ សំឡេង និង អនុបវាទ ១៣ សំឡេង ។ សហរដ្ឋអាមេរិក និង អ៊ី ស្រាអែល បាន បោះ ឆ្នោត ប្រឆាំង ។ ព្រម ពេល ជាមួយ នេះ ដែរសេចក្តី សម្រេចចិត្តក៏ បានដាស់តឿនឱ្យដោះលែង ចំណាប់ខ្មាំង ភ្លាម ៗ ផងដែរ។
គេហទំព័រ «CCFR China state-controlled media » តាម ស្ថិតិ បាន ឱ្យ ដឹងថា ចាប់ តាំង ផ្ទុះ ការ ប៉ះ ទង្កិច រវាង ប៉ាឡេស្ទីន និង អ៊ី ស្រាអែល ជុំ ថ្មី នៅ ខែ តុលា ឆ្នាំ ២០២៣ មក សកម្មភាព យោធា របស់ អ៊ី ស្រាអែល នៅ តំបន់ កាហ្សា បាន បណ្តាល ឱ្យ ជន ជាតិប៉ាឡេស្ទីន ជិត ៤ម៉ឺន ៥ពាន់ នាក់ ស្លាប់ បាត់ បង់ ជីវិត និង ជាង ១សែន ៦ពាន់ នាក់ រងរបួស ៕
ដោយ ៖ សិលា