ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីឃើញអនុក្រឹត្យ លាលែងពីក្របខ័ណ្ឌកងកម្លាំងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ។
កំពូលតារាចម្រៀងរូបនេះ បានសម្រេចចិត្តបោះបង់តំណែងជា វរសេនីយ៍ឯក នៃក្របខ័ណ្ឌក្រសួងការពារជាតិ តែសុំរក្សា គោរមងារជា ឧកញ៉ា។
សូមរម្លឹកថា ៖ រាជរដ្ឋាភិបាលកំណត់ឱ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បើមានគោរមងារជា ឧកញ៉ា អ្នកឧកញ៉ា ត្រូវលាលែងពីក្របខ័ណ្ឌ បើទុកក្របខ័ណ្ឌ ត្រូវលាលែងគោរមងារជា ឧកញ៉ា អ្នកឧកញ៉ា។
លោក ឧកញ៉ា ព្រាប សុវត្ថិ ១សប្តាហ៍មុនបានបង្ហោះសារយ៉ាងខ្លីថា ៖ «នឹក អនុស្សាវរីយ៍ នៃ ការចូលវិថី សិល្បៈ តាំង ពីដំបូង រហូតដល់ ពេល នេះ ជាង២៥ឆ្នាំ គិតតាមពេលវេលា យូរឆ្នាំ តែ នឹកឡេីងវិញ ហាក់ ដូចមួយរយៈពេលខ្លី ប៉ុណ្ណោះ ព្រោះគ្រប់ពេលវេលា ធ្វេីដោយក្ដី ស្រលាញ់ !🙏❤️❤️❤️» ៕
ដោយ ៖ សិលា