ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនគ្រួសារ ក្រីក្រ ចំនួន ៣០គ្រួសារ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
លោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងគិតគូ និងយកចិត្តទុកដាក់ចំពោះការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា កុមារកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ជម្ងឺអេដស៍ និងជនរងគ្រោះនានា តួយ៉ាងនៅថ្ងៃនេះ អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកមកចែកជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាក និងចាស់ជរា ចំនួន ៣០គ្រួសារ ក្នុងសង្កាត់ក្រាំងពង្រ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានពាំនាំការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើរដល់លោកតាលោកយាយបងប្អូនទាំងអស់ ថែរក្សាសុខភាពឲ្យបានល្អប្រសើរ តាមរយៈការ អនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ព្រមទាំងធ្វើលំហាត់ប្រាណ ដើម្បីបន្តរស់នៅបានយូរអង្វែងដើម្បីបន្តរង់ចាំមើលការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិយើងក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
អំណោយដែលយកទៅប្រគល់ជូនគ្រួសារក្រីក្រទាំង៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង ឃីត០១កញ្ចប់ និងថវិកា ៣ម៉ឺនរៀល. ក្នុងនោះព្រះគ្រូព្រហ្មជោតោ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់ ចូលរួមក្នុង១គ្រួសារ គ្រឿងឧបភោគបរិភោគ ០១កញ្ចប ៕ ជីម ភារ៉ា ដង្កោ
សូមអានបន្ត ៖ ប្រជាពលរដ្ឋ សិស្សានុសិស្សស្រុកកោះញែកប្រឈមនឹងគ្រោះថ្នាក់ ត្រូវឆ្លងក្បូនកាត់អូរទៅសាលា