ប៉ោយប៉ែតៈ បុរសម្នាក់សង្ស័យផឹកស្រវឹង ជិះម៉ូតូបុកធុងសំរាមបណ្ដាល ដូលបោកទៅនឹងផ្លូវបេតុង បេកមាត់ហូរឈាមពេញផ្ទៃមុខ កាលពីរម៉ោង៦និង២៣នាទីល្ងាច ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកវីញផ្ទេរប្រាក់ ក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បុរសខាងលើត្រូវគេបានស្គាល់ឈ្មោះ ឈន ឆាន អាយុ៣៧ឆ្នាំ មុខរបរត់ម៉ូតូឌុប មានស្រុកកំណើតនៅខេត្តកណ្ដាល មកស្នាក់នៅក្នុងភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពប្រាប់ថា មុនកើតហេតុបុរសខាងលើជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ សេរី ឆ្នាំ២០១៤ ពាក់ស្លាកលេខបន្ទាយមានជ័យ 1K.2613 បានធ្វើដំណើរពីលិចឆ្ពោះមកកើត ដើម្បីជិះសំដៅទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ រេចង្កូតបុកធុងសំរាមនៅចឹញ្ចើផ្លូវបបណ្ដាលឲ្យដួលបោកផ្ទៃមុខទៅនៅផ្លូវបេតុងបណ្ដាលឧ្យបែកមាត់តែម្ដង ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះសួរនាំ ដើម្បីយកទៅមន្ទីពេទ្យ តែដោយសារតែសាច់ញ្ញាតិ មិនព្រម ក៏យកទៅព្យាបាលខ្លួនឯង នៅមន្ទីរពេទ្យឯកជនតែម្ដង ។
ប្រភពពីបុរសម្នាក់ប្រាប់ថា បុរសខាងលើផឹកជាមួយគាត់ ដោយសភាពស្រវឹង ហើយគាត់ឃាត់មិនឲ្យជិះម៉ូតូមកផ្ទះតែបុរសខាងលើនេះនៅតែជំនះ ក្រោយមកស្រាប់តែគេប្រាប់ថា បុរសខាងលើជិះម៉ូតូដួលនៅចិញ្ចើមផ្លូវតែម្ដង ៕ វណ្ណា