ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់មានជំងឺសរសៃប្រសាទលេបថ្នាំបញ្ចប់ជីវិតខ្លួនឯង 

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានស្លាប់ ដែលប្តី និងម្តាយមិននៅផ្ទះដោយសារមានជំងឺសរសៃប្រសាទហើយក៏លេបថ្នាំសម្លាប់ខ្លួនឯងនៅស្រុកកូនមុំ ។

ករណីស្ត្រីបានលេបថ្នាំសម្លាប់ខ្លួននេះ បានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើផ្ទះរបស់ខ្លួ នស្ថិតនៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ស្ត្រីលេបថ្នាំសម្លាប់ខ្លួននោះ មានឈ្មោះពៅ ធានី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានលេបថ្នាំសម្លាប់ខ្លួនមូលហេតុ:ដោយសារគាត់មានជំងឺសរសៃប្រសាទជាយូរឆ្នាំណាស់មកហើយ ។

ក្រោយពីលេបថ្នាំ១ម៉ោង៣០នាទី ទើបប្តីរបស់គាត់មកដល់ ហើយក៏ដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្ត តែអកុសលនៅវេលាម៉ោង៦ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង ។

បច្ចុប្បន្ន សាកសពស្ត្រីរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ វុទ្ធឦសាន

 

2 1


ចែករំលែក៖