ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងសួងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ ជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងសង្ស័យជាថ្នាំញៀនត្រូវបានកម្លាំងនគរបាលក្រុងសួងឃាត់ខ្លួនចាត់ការតាមនិតិវិធី ។
ប្រតិបត្តការណ៍នេះធ្វើរឡើងនៅវេលាម៉ោង ១១ព្រឹក ថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មំុ ។
លោក ឈន សុធន អធិការនគរបាលក្រុងសួងបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ អ៊ាម ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ នៅភូមិកណ្តាល សង្កាត់សួង ក្រុងសួង ។
ក្នុងនោះនគរបាលជំនាញ ដកហូតបានម៉្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន១៨កញ្ចប់ រួមនឹងវត្ថុតាងមួយចំនួន ។ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានសម្មត្ថកិច្ចជំនាញកំពុងចងក្រងសំណំុរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធី  ៕ វណ្ណៈ
IMG_0765 IMG_0763 IMG_0764

ចែករំលែក៖