ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើនអ្នកទៀតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយតាមផ្លូវល្បឿនលឿន ចំណុច K20+300 ទិសដៅពីភ្នំពេញ ទៅព្រះសីហនុ ត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នេះរវាងរថយន្តបីគ្រឿង។
បើតាមការឲ្យដឹងពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាក តូយ៉ូតា prius ពណ៌ក្រហម ផ្លាកលេខភ្នំពេញ 2BA-2806 អ្នកបើកបរឈ្មោះ TSANG HINGCHUNG (សាំង ហ៊ីងឈុង) ភេទប្រុស អាយុ ៥៥ឆ្នាំ ជាជនជាតិចិន ស្នាក់នៅភូមិឃ្មួញ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើបានប៉ះរថយន្តពី ក្រោយ ម៉ាក Hyundai ពណ៌ខៀវ ផ្លាកលេខ ឃ4370-ភត2 (មានដឹកបន្ទះក្ដារ) អ្នកបើកបរឈ្មោះ ឌិន ប៊ុនថុន ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អ្នករួមដំណើរជាមួយ១នាក់ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ ៣៩ឆ្នាំនៅភូមិស្តៅស្រលែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងបើកបរពីទិសខាងកើតទៅលិច បន្ទាប់មកមានរថយន្ដ១គ្រឿង ម៉ាក Maserdas ពណ៌ ស ពាក់ ផ្លាកលេខភ្នំពេញ 2BP- 7869 អ្នកបើកបរឈ្មោះ LI WEN BING (លី វ៉េនពីង) ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគក រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅលិច បានកិននិងប៉ះជាមួយបន្ទះក្តារ ដែលធ្លាក់លើផ្លូវ បណ្ដាលឱ្យគ្រោះថ្នាក់ ខូចខាតរថយន្ត ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថា ហេតុការណ៍ខាងលេី បានបណ្ដាលឲ្យមានការរងរបួសនិងស្លាប់ម្នាក់ឈ្នោះ(ឌិន ប៊ុនថុន) និងរបួសធ្ងន់មនុស្ស ១នាក់ប្រុស (សុខ កុសល់) របួសស្រាលមនុស្ស ២នាក់ប្រុស (ជនជាតិចិន) រីឯរថយន្ដ ៣គ្រឿង ខូចខាតធ្ងន់២គ្រឿង (តូយ៉ូតា prius -Hyundai ) Maserdas។
-ចំពោះវត្ថុតាងទាំង ៣គ្រឿង សមត្ថកិច្ចនគរបាលបានរក្សាទុកនៅស្នាក់ការបញ្ជរកំពង់ស្ពឺខាងកើត K26 រង់ចាំនីតិវិធីអនុវត្តបន្ដ៕
ដោយ៖ ស សម