ព័ត៌មានទាន់ហេតុការណ៍៖

មេកន្ទុយលេខ និងកូនកញ្ច្រែង កើតជម្លោះរឿងលុយកាក់ នាំគ្នាមកសាលាសង្កាត់

ចែករំលែក៖

ភ្នំពេញ ៖ មេបើកល្បែងសុីសងកត់កន្ទុយលេខ និងកូនកញ្ច្រែងជាអ្នកកត់ឆ្នោត បាននាំគ្នាមកសង្កាត់ចោមចៅ សុំអោយអាជ្ញារធរជួយដោះស្រាយ បន្ទាប់ពីកើតជម្លោះរឿងលុយកាក់ជំពាក់ កើតទុក្ខមិនសុខចិត្ត តែពុំមានដំណោះស្រាយ មេល្បែងជេរមួយប្រ៉ាវ គេចខ្លួនទៅបាត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ស្ថិតនៅ សាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីវ័យជាង៤០ឆ្នាំ ម្នាក់មិនហ៊ានប្រាប់ឈ្មោះ បានឲ្យដឹងថា គាត់ជាកូនកញ្ច្រែង សុីឈ្នួលកត់កន្ទុយលេខ នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង ឲ្យមេកញ្ច្រែង មេឆ្នោតធំ ម្នាក់ឈ្មោះ យ៉េត មានទីលំនៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពបន្តទៀតថា កត់យូរៗទៅ អ្នកទៅចាក់ចេះតែជម្ពាក់ រហូតដល់១លានរៀល ហើយគាត់ក៏ ជម្ពាក់លុយ មេឆ្នោតឈ្មោះ យាយយ៉េត បន្តទៀតដែរ អស់រយះពេលជាច្រើនខែមកហើយ សងបណ្តោះ នៅជម្ពាក់៥៦មុឺនរៀលទៀត តែពុំមានលទ្ធភាព សងឲ្យទាន់ពេលវេលា ត្រូវបាន មេឆ្នោត យ៉េត ឡូឡាឡាំប៉ា ហៅអូសមក និយាយគ្នានៅសាលាសង្កាត់ចោមចៅ ។

ហេតុការណ៍ ខាងលើ ដោយហេតុមេឆ្នោតកើតទុក្ខមិនសុខចិត្ត ត្បិតកូនកញ្ច្រែងមិនទាន់សងលុយអស់ ពេលនាំគ្នាមកពឹងពាក់ឲ្យចៅសង្កាត់ដោះស្រាយ ផ្ទុយទៅវិញ បើចង់ចាញ់ចង់ឈ្នះមានតែឃាត់ខ្លួន ទាំងមេទាំងកូន អាជ្ញាធរមិនដោះស្រាយ បែជា មេឆ្នោត យ៉េត ជេរមួយប្រ៉ាវទៅលើ កូនកញ្ច្រែង ផ្អើលអ្នកសារពត៌មាន ច្រើនរូប បំរុ៉ងថតផ្តិតរូបភាព រឿងអង្គហេតុ ស្រាប់តែយាយយ៉េត គេចខ្លួនទៅបាត់ ។

ក្រោយពីមិនមានដំណោះស្រាយ ភាគីម្ខាងតាំងខ្លួនជាដើមបណ្តឹង គេចខ្លួនទៅបាត់ សល់តែភាគីម្ខាង ចាកចេញទៅតាមក្រោយដែរ ៕ សុខាសែនជ័យ

 

image4 image3

 


ចែករំលែក៖