ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦វេលាម៉ោងប្រហែល០០និង៥០នាទីរំលងអធ្រាត្រ កម្លាំងនគរបាលប៉ុសិ៍ផ្សារដើមគ បានឃាត់ខ្លួនជនសដង្ស័យម្នាក់ ដោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូ នៅចំណុចផ្លូវមុនីរ៉េត ក្រុម១៩ ភូមិ១០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦វេលាម៉ោង១១យប់ ។
ជនសង្ស័យឈ្មោះ ពៅ យក្ស ហៅខ្វាន់ ភេទប្រុស អាយុ២២ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
ជនរងគ្រោះឈ្មោះអៀន វ៉ៃ ភេទប្រុស អាយុ២៣ មុខរបរជានិស្សិតឆ្នាំទី៤ ស្នាក់នៅផ្ទះលេខ១៩B ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សម្ភារបាត់បង់មាន ម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ សេរី ឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CH-8396 ។
វត្ថុតាងមានម៉ូតូមួយគ្រឿងម៉ាក វីវា ពណ៌ខ្មៅ គ្មានស្លាកលេខ និងកូនកាំបិតចុងស្រួចមានស្រោមចំនួន១ដើម ។
តាមប្រភពពីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦វេលាម៉ោង១១យប់ ជនរងគ្រោះខាងលើបានជិះម៉ូតូមកពីផឹកស៊ីជាមួយបង ដោយមានភាពស្រវឹង ពេលមកដល់កន្លែងកើតហេតុ បានឈប់និយាយទូរសព្ទ័ ពេលនោះជនសង្ស័យខាងលើ បានមកគំរាម និងច្រានជនរងគ្រោះចេញពីម៉ូតូហើយបានយកម៉ូតូជនរងគ្រោះទៅបាត់តែម្ដង ។ លុះមកដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង០០និង៥០យប់ កម្លាំងនគរបាលប៉ុសិ៍ផ្សារដើមគ បានស្រាវជ្រាវ ឃាត់ខ្លួលជនសង្ស័យខាងលើតែម្ដង ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បី កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ស ដារ៉ា