ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម! សមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ ករណីអារ.ក សម្លាប់អ្នកដឹកក្យូសលក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍ជាបឋមនាព្រឹកព្រលឹម ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះថា សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការ ចុះពិនិត្យ និងស្រាវជ្រាវទីតាំងកន្លែងកើតហេតុ ដែលគេសង្ស័យអាចជាករណីឃាតកម្ម អារ.កប្លន់យកលុយអ្នកដឹកក្យូសដើរលក់ ។

 ប្រភពរាយការណ៍ឲ្យដឹងទៀតថា ទីតាំងកន្លែងកើតហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកវៀងក្រុង ស្ថិតនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។ 

 ប្រភពបញ្ជាក់ទៀតថា ការពិតហេតុការណ៍ដ៏មហារន្ធត់ខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយអ្នកខ្លះនិយាយថា សង្ស័យផឹកស្រាស្រវឹងអារ.កខ្លួនឯង ប៉ុន្តែមតិភាគច្រើននិយាយថា សង្ស័យករណីប្លន់(អារ.ក)សម្លាប់យកលុយ ។ ករណីខាងលើអ្នកខ្លះឃើញស្រែកឲ្យគេជួយ បន្ទាប់មកបានដួលទាំងឈាមហូរស្រោចពេញខ្លួន គ្រានោះមានរថយន្តបើកកិនជើងថែមទៀត ក្រោយសមត្ថកិច្ចចុះទៅដល់ដើម្បីដឹកទៅសង្រ្គោះ ប៉ុន្តែបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ ទោះជាយ៉ាងក្ដីរង់ចាំសមត្ថកិច្ចធ្វើការស្រាវជ្រាវឲ្យបានម៉ត់ចត់សិន ទើបដឹងការពិត ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖