ព័ត៌មានទាន់ហេតុការណ៍៖

ខៀវ សានសាណា ត្រៀមក្រេបទឹកឃ្មុំជាច្រើនប្រទេសក្រោយរៀបការ

ចែករំលែក៖

ភ្នំពេញ៖ ពិធីការិនីល្បីល្បាញនាង ខៀវ សានសាណា ដែលទើបនឹងអះអាងថាមិនបានបែកបាក់ស្វាមីជាមន្ត្រីអង្គការសហ ប្រជាជាតិជាច្រើនឆ្នាំនិងទទួលបានចំណងដៃកូនប្រុសស្រីពីរនាក់នោះនាងនឹងរៀបការប្តីថ្មីនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ ហើយគ្រោងនឹងដឹកដៃស្វាមីថ្មីទៅក្រេបទឹកឃ្មុំជាច្រើនប្រទេសក្រោយរៀបការរួច។

កន្លងទៅមានការលើកឡើងក្នុងចង្កោមអ្នកសិល្បៈថាទំនាក់ទំនងរវាងពិធិការិនី កូនពីរ ខៀវ សានសាណា និងលោក Seraj Sutton ប្រធានផ្នែកជាន់ខ្ពស់របស់ក្រុមហ៊ុន Herbalife ត្រូវបានអ្នកស្និទ្ធនឹងនាងនិយាយពេញៗមាត់ថាពួកគេគឺជាគូស្នេហ៍នឹងគ្នាជាយូមកហើយពោលគឺបន្ទាប់ពីនាងបែកបាក់ស្វាមី ជនជាតិកាណាដា លោក ដូឡាល់ដ៍ បូវសឺរ (Donald Bowser) ដែលបម្រើការងារនៅអង្គការសហប្រជាតិ និងក្រោយពេលនាងចូលបម្រើការងារនៅក្រុមហ៊ុនលក់ផលិតផលជាបណ្តាញនេះផងដែរ។នៅពេលនេះដំណឹងច្បាស់អំពីថ្ងៃរៀបមង្គលការរបស់នាងត្រូវបានដឹងជាក់លាក់ហើយក្រោយពីនាងចេញថតត្រៀមមង្គលការ(Pre Wedding)ឲ្យស្ថាប័នទស្សនាវដ្តីមួយរួចរាល់ដែរ។

អ្នកស្និទ្ធនឹងពិធីការិនី ខៀវ សានសាណា បានបញ្ជាក់ថា មង្គលការរបស់ពិធីការិនីរូបនេះនឹងត្រូវធ្វើឡើងនៅថ្ងៃ៨ ខែតុលា ឆ្នាំ ២០១៦ ខាងមុខនេះនៅសណ្ឋាគារ Le Royal ដែលអនាគតស្វាមីទី២ របស់នាងត្រូវបានគេស្គាល់ឈ្មោះថា Seraj Sutton ធ្វើការនៅក្រុមហ៊ុន Herbalife Cambodia។

ប្រភពបន្តថាអ្នកស្និទ្ធនឹងនាងជាច្រើននឹងត្រូវបានតារាស្រីកូនពីររូបនេះអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្តិយសដែលភាគច្រើនជាអ្នកសិល្បៈ។ មានការលើកឡើងដែរថាពិធីមង្គលការរបស់នាងនឹងប្លែកជាងពិធីមង្គលការតារាដទៃដែលនាងបានជ្រើសរើសទីតាំងប្រារព្ធដែលមានតម្លៃថ្លៃប៉ុន្តែមិនមានភ្ញៀវរាប់ពាន់នាក់ចូលរួមដូចមង្គលការតារាមួយចំនួនទេ។ ក្រោយរៀបការនាងនឹងដឹកដៃស្វាមីទីចេញទៅក្រេបទឹកឃ្មុំនៅបណ្តាប្រទេសជាច្រើនដូចជាទីក្រុងហុងកុង ប្រទេសអូស្ត្រាលី និងប្រទេសមួយចំនួនទៀតក្នុងតំបន់អ៊ឺរ៉ុប។

ខៀវ សានសាណា នៅមិនទាន់អាចស្វែងរកការបញ្ជាក់លម្អិតបាននៅឡើយទេដោយសារនាងលើកឡើងថាកំពុងជាប់រវល់។

ទោះជាយ៉ាងណាប្រភពពីអ្នកសិល្បៈម្នាក់និងជាសមាជិកភ្នាក់ងារលក់ផលិតផលជាបណ្តាញក្នុងក្រុមហ៊ុន Herbalifeនេះដែរបានលើកឡើងថាអ្នកទាំងពីរសុទ្ធតែធ្លាប់បែកបាក់ស្នេហ៍និងធ្វើការងារជាមួយគ្នា ហើយបានភ្ជាប់ទំនាក់ទំនងនឹងគ្នាកាន់តែជិតស្និទ្ធបន្ទាប់ពី ដឹកដៃគ្នាទៅទទួលការបណ្ដុះបណ្ដាលជំនាញរកលុយតាមប្រព័ន្ធនៅក្រៅប្រទេស ហើយអ្នកទាំងពីរក៏បាននឹងកំពុងទាក់ទាញតារាសិល្បៈនិងមនុស្ស ជំនាន់ក្រោយឲ្យក្លាយចូលប្រឡូកក្នុងការងារនេះបានជាច្រើននាក់ផងដែរ។ក្រៅ ពីការរួមការងារ អ្នកទាំងពីរត្រូវគេឃើញឧស្សាហ៍បណ្ដើរគ្នាចូលរួមកម្មវិធីជប់លៀងរបស់សិល្បករផងដែរដូចជាថ្ងៃខួបកំណើតកូនស្រីលោក យ៉ែម សំអូន ផងដែរ។

ប្រភពបញ្ជាក់ដែរថាកន្លងមកអ្នកទាំងពីរធ្លាប់ បានចូលរួមក្នុងកម្មវិធីចុះចែកអំណោយ ដល់ក្មេងៗ និងសហគមន៍ក្រីក្រក្នុងខេត្ត មួយចំនួននៅកម្ពុជាផងដែរ ។

លោក Seraj Sutton ត្រូវបានគេស្គាល់ថាមានវ័យមិនក្រោម៦០ឆ្នាំប៉ុន្តែបុរសពោះម៉ាយរូបនេះនៅក្មេងស្រស់សង្ហានិងដោយសារតែលោកបានប្រើប្រាស់ផលិតផលHerbalife ថែរក្សាសុខភាពជាប្រចាំ និងជាមនុស្សដែលមានប្រាក់ចំណូលខ្ពស់ ។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីពិធីការិនី ខៀវ សានសាណា បាននៅឡើយទេខណៈ ដែលកន្លងទៅនាងធ្លាប់បានធ្វើការច្រានចោលដំណឹងលែងលះស្វាមី ថែមទាំង បញ្ជាក់ថាត្រៀមឡើងយន្តហោះទៅជួបស្វាមីផងដែរ ប៉ុន្តែគេមិនដែលបានឃើញ ពិធីការិនីរូបនេះចេញទៅម្តងណាឡើយ។

ពិធីនេះនឹងមិនសាមញ្ញឡើយសម្រាប់អ្នកទាំងពីរខណៈដែល ខៀវ សានសាណាមិនធ្លាប់រៀបការបែបទំនៀមទម្លាប់ខ្មែរបានម្តងនៅឡើយនោះ។ ទោះបីជាបុរសដែល ខៀវ សានសាណា ជាបុរសពោះម៉ាយកូនស្រីវ័យក្រមុំម្នាក់ទៅហើយក្តីអ្វីដែលធ្វើឲ្យខៀវ សានសាណា ជ្រើសយកជំនួសឲ្យការបាក់បែកស្វាមីនោះគឺដោយសារបុរសជាជនជាតិអូស្ត្រាលីរូបនេះឆ្លាត ពូកែ និងបានដឹកនាំឲ្យនាងចេះធ្វើជំនួញតាមប្រព័ន្ធ ហើយ ទទួលចំណូលបានខ្ពស់ ហើយគូស្នេហ៍នាងអាចចំណូលរាប់ម៉ឺនដុល្លារអាមេរិកក្នុងមួយ ខែ ហើយអ្វីដែលធ្វើឲ្យភាគីខាងប្រុសពេញចិត្តពេញថ្លើមនឹងនាងគឺនាងមានរូបសម្រស់ស្រស់សោភា មានចំណេះដឹងនិងអាចទាក់ទាញការចាប់អារម្មណ៍ច្រើនពី មហាជន មកលើមុខជំនួញរបស់ពួកគេផងដែរ។

គួរបញ្ជាក់ដែរថា ខៀវ សានសាណា បានរៀបការស្ងាត់ៗក្នុងវិហារគ្រឹះនៅ កាណាដាកាលឆ្នាំ២០០៩ហើយពេលនេះ អ្នកនាងមានកូន២នាក់គឺកូនប្រុសច្បង សេមមី បូវសឺរ (Sammy Bowser ) អាយុ ជាង៥ឆ្នាំនិងកូនទី២ស្រីពៅ ដូនណា បូវសឺរ (Donna Bowser) អាយុជាង៤ឆ្នាំនិងកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់នាងនៅ កម្ពុជា៕ វឌ្ឍនា

 

14039882_386103441513762_5691001681407487108_n 12346_10152797424090227_1071152555_n _DSC1421 _DSC0874 _DSC0045 ___ _______ PPP-Lover-and-Khieu-khieve-sana-and-honey-e1446522624580

 
សូមអានបន្ត ៖ការលក់រថយន្តរបស់ក្រុមហ៊ុន Hyundai និង Kia ក្នុងប្រទេសចិនកើនឡើង ៣០ភាគរយ


ចែករំលែក៖