ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លួចគោយន្តកែច្នៃតែមិនបាន សម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ រកអ្វីលួចមិនបានជនសង្ស័យម្នាក់បានលួចយកគោយន្តកែច្នៃ របស់ប្រជាពលរដ្ឋត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចកភូមិណ្ដោល ដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

តាមមន្រ្តីនគរបាលក្រុងច្បាមនបានឲ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួនឈ្មោះ តយ ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិងការស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានឆ្លៀតឱកាសពេលជនរងគ្រោះមិននៅផ្ទះ ក៏ចូលទៅលួចយកគោយន្តកែឆ្នៃរួចបើកគេចខ្លួនតាមផ្លូវឆ្ពោះទៅកាន់ស្រុកឱរ៉ាល់។ ក្រោយមកនៅពេលដែលជនរងគ្រោះដឹង ក៏ប្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចខាងលើតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងច្បារមនដើម្បីចាត់ការតាមនីតិវិធី៕ សេនា សក្តិ

 

1


ចែករំលែក៖