ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់យកខ្សែរិតកប្លន់ម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យដែលយកខ្សែរិតក ប្លន់យកម៉ូតូបានតែទូរស័ព្ឋនៅខណ្ឌដង្កោកាលពីសប្ដាហ៍មុន ឥឡូវត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ បានសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក ឃាត់ខ្លួនបានហើយ កាលពីព្រឹក ថ្ងៃទី២៦ ខែសីហា ២០១៦ ស្ថិតនៅចំណុចមុខផ្ទះលេខ 6c ផ្លូវលេខ១៩២ ក្រុមទី៧ ភូមិទី២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ ។
ជនសង្ស័យដែលយកខ្សែរឹតក ជនរងគ្រោះប្លន់សម្ភារនោះមានគ្នា២នាក់ ទី១ ឈ្មោះ ឃៀន បូរី  ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលផ្លូវវេងស្រេង ម្តុំកាណាឌីយ៉ា មានស្រុកកំណើតភូមិទួលពង្រ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (ជាជនដៃដល់)  រីឯម្នាក់ទៀតនៅមិនទាន់ចាប់បានទេ ហើយក៏មិនស្គាល់អត្តសញ្ញញដែរ ។
សូមបញ្ចក់ថា នៅវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៦ស្ថិតនៅផ្លូវលំភូមិប្រការសង្កាត់ព្រៃស ខណ្ខដង្កោ ជនរងគ្រោះដែលមានឈ្មោះ សិុន ផាន អា យុ២៩ឆ្នាំ មុខរបរនៅផ្ទះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ស្លាកលេខ ភ្នំពេញ 1 FX: 3663 បានដឹកជនសង្ស័យពីរនាក់ ចូលមកតាមផ្លូវដីឡូត៍មួយកន្លែង ដែលគេធ្វើជាកាដ្ឋានផ្ទះល្វែង(កន្លែងធ្វើសកម្មភាពប្លន់) តែមកដល់នោះស្រាប់តែជនសង្យ័យបានប្រាប់ថា ឈប់ចុះនោមសិន ដោយមានម្នាក់ទៀតនៅអង្គុយនៅលើម៉ូតូជាមួយរូបគេ បានយកខ្សែរុំជាពីរបីជាន់មករុំក រូបគេដោយម្នាក់ទៀតបានមកលូកខោប៉ៅយកទូរសព្ទ័មួយគ្រឿង ម៉ាក iphone6 និងទាញយកម៉ូតូទៀតចៃដន្យមានអ្នកធ្វើសំណង់ក្បែរនោះបានឃើញ បានស្រែកឆោឡោឡើងធ្វើអោយជនសង្សយ័ពីរនាក់បានរត់ចូលព្រៃបាត់។
សម្ភារបាត់បង់ៈ ខ្សែកប្លាទីន០១ខ្សែ ទម្ងន់០៥ជី , ទូរស័ព្ទដៃម៉ាកអាយហ្វូនស៊ិកចំនួន០១គ្រឿង, ។
បច្ចុប្បន្នកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការបញ្ចូនជនសង្ស័យម្នាក់ខាងលើ អោយទៅនគរបាលខណ្ឌដង្កោ ដែលជាម្ចាស់រឿងដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ ជីម ភារ៉ា ដង្កោ
IMG_1686

សូមអានបន្ត ៖ គ្រូចាប់ពស់ (មានវីដេអូ)


ចែករំលែក៖