ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងពេលអញ្ជើញធ្វើដំណើរពីខេត្តព្រះវិហារ មកកាន់ខេត្ត ឧត្តរមានជ័យ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយព្រះសង្ឃនៅតាមបណ្ដាវត្តមួយចំនួន និង ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី ២៦ ខែសីហា ២០១៦ ក្នុងពេលអញ្ជើញធ្វើដំណើរពីខេត្តព្រះវិហារ មកកាន់ខេត្ត ឧត្តរមានជ័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រៅពីអញ្ជើញចូលជួបសំណេះ សំណាលជាមួយលោកគ្រូ សិស្សានុសិស្ស ព្រមទាំងជួយកសាងនូវសមទ្ធិផលនានា ជូនដល់សាលារៀនជាច្រើន នៅក្នុងខេត្តឧត្ដរមានជ័យ សម្ដេចតេជោ ហ៊ុន សែន ក៍បានជួបជាមួយព្រះសង្ឃនៅតាមបណ្ដាវត្តមួយចំនួន និង ប្រជាពលរដ្ឋ៖

១- ជួបជាមួយ ព្រះសង្ឃ ប្រជាពលរដ្ឋ និងចូលវត្តប្រាសាទសន្តិភាព ហៅវត្តទំនប់ដាច់ ស្ថិតនៅក្នុងភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។ សម្ដេចតេជោបានជួយកសាងបង្ហើយព្រះវិហារ១ខ្នង ដែលបច្ចុប្បន្ននេះទើបតែកសាងបានប្រហែលជា១០ %។២ – វត្តសាមគ្គីសុខសាន្ត ប្រាសាទមានជ័យ ហៅវត្តស្រែល្អ ស្ថិតនៅក្នុងភូមិ ស្រែល្អ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ។ ជួយកសាងសាលាបឋមសិក្សាពុទ្ឋិកៈ ១ខ្នង ៣បន្ទប់ និងផ្តល់ថវិការមួយចំនួនដើម្បីកសាងព្រះវិហារ។
៣ – ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅកន្លែងស្រះទឹកកាកបាទក្រហមកម្ពុជា
៤- វត្តប្រាសាទ សីមាអូរអង្រែ សម្ដេចបានប្រគេនបច្ច័យជូន៥លានរៀល
៥ – វត្តសុវណ្ណរុក្ខាវ័ន្ត (អូរផាល) ភូមិឈូកមាស ឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្ដរមានជ័យ ប្រគេនបច្ច័យ១០លានរៀលជួយកសាងសាលាឆាន់ ៕

 

5 4 3 2 1


ចែករំលែក៖