ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង៥៩នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លើយតប ចំពោះការលើកឡើងលោក Nguyen Van Tai តាមបណ្តាញសង្គមហ្វេសបុក ។
សម្តេចតេជោបានថ្លែងថា៖
«ខ្ញុំសូមកោតសរសើរដែលលោកចេះភាសាខ្មែរ ភាសាវៀតណាម និង ភាសាអង់ គ្លេស។ ដោយសារតែខ្ញុំមិនមែនជាជនជាតិវៀតណាម ខ្ញុំមិនអាចឆ្លើយតបជាភាសាវៀតណាមបានទេ តែខ្ញុំសូមឆ្លើយជាភាសាខ្មែរ និងភាសាអង់គ្លេស។
ជាការប្រសើរហើយ ប្រសិនបើលោកយល់ថាសមុទ្រចិនភាគខាងត្បូងមិនគួរត្រូវបានទាក់ទាញកម្ពុជា និងឡាវអោយចូលពាក់ព័ន្ឋដូចដែលលោកបានលើកឡើង។ ការជ្រើសរើសរបៀបដោះស្រាយរវាងចិននិងវៀតណាមយ៉ាងណានោះគឺជាសិទ្ឋិសម្រេចរបស់មេដឹកនាំវៀតណាម។ លោកចង់ជ្រើសរើសផ្លូវសង្គ្រាមឬផ្លូវសន្តិភាពគឺជាសិទ្ឋិរបស់វៀតណាមផ្ទាល់។ អ្វីដែលខ្ញុំចង់និយាយទៅកាន់លោក គួរគោរពនូវការសន្យារបស់លោកដែលថាមិនពាក់ព័ន្ឋឡាវ ជាពិសេសកម្ពុជាលើបញ្ហាសមុទ្រចិនខាងត្បូង។
ខ្ញុំសង្ឃឹមថាមេដឹកនាំវៀតណាម និងទទួលបាននូវការឆ្លើយតបរបស់ខ្ញុំនេះ ហើយអប់រំពលរដ្ឋវៀតណាម កុំអោយរំខានដល់ខ្ញុំតទៅទៀត ព្រោះរយៈពេលកន្លងទៅនេះ មានជនជាតិវៀតណាមមួយចំនួនបានចូលមកនិយាយមិនត្រឹមត្រូវចំពោះខ្ញុំលើទំព័រហ្វេសប៊ុគខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជារបស់ខ្ញុំ ហើយខ្ញុំក៏សូមបញ្ជាក់សារជាថ្មីថា ខ្ញុំជាមេដឹកនាំកម្ពុជាដែលមានឯករាជអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលស្មើភាព និងស្មើសិទ្ឋិជាមួយប្រទេសទាំងអស់រាប់ទាំងជាមួយនឹងវៀតណាមផងដែរ។ ខ្ញុំសូមគូសបញ្ជាក់បន្ថែមថា ខ្ញុំមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាមលើបញ្ហាដែលជាផលប្រយោជន៌របស់វៀតណាម ហើយខ្ញុំមិនមែនជាចៅហ្វាយវៀតណាមដែរ។ ខ្ញុំក៏មិនត្រូវអោយវៀតណាមមកបម្រើផលប្រយោជន៌នយោបាយរបស់កម្ពុជានោះដែរ។ ជម្លោះអធិបតេយ្យក្នុសមុទ្រចិនខាងត្បូង គួតែត្រូវបានដោះស្រាយដោយសន្តិវិធីរវាងចិននិងវៀតណាម ជាជាងការដោះស្រាយតាមសង្រ្គាមដូចដែលលោកបានលើកឡើងក្នុងហ្វេប៊ុគខ្ញុំ» ៕
******************
Nguyen Van Tai (26/8/2016): សង្គមឥឡូវនេះគ្មានប្រទេសប្រជាជាតិតែមួយជាបងប្អូនមិត្តភក្តិទាំងអស់។ ខ្មាំងសត្រូវទាំងអស់គឺមាន! ប្រសិនបើខ្ញុំជាមេដឹកនាំប្រទេសវៀតណាមកម្ពុជាគឺជាគោលដៅរបស់ខ្ញុំដើម្បីរំដោះរបបរបស់ខ្លួននឹងមិនលោតចូលទៅក្នុងប្រទេសចិនដើម្បីរៀបចំឱ្យពួកគេដូចជាការឥឡូវនេះ។ ផងដែរនៅក្នុងបញ្ហាសមុទ្រខាងកើតមិនគួរពឹងផ្អែកលើប្រទេសតូចដូចជាប្រទេសកម្ពុជានិងឡាវក្នុងការធ្វើ។ វៀតណាមគួរប្រឈមមុខដោយផ្ទាល់ជាមួយប្រទេសចិនដែលជាការប្រយុទ្ធ 1978-1979 …
Xã hội bây giờ không có một đất nước dân tộc nào là anh em bạn bè gì cả. tất cả đều là địch ! nếu tôi là lãnh đạo nước việt nam thì campuchia chính là mục tiêu để tôi giải phóng chế độ của họ, sẽ không để trung quốc nhảy vào thao túng họ như bây giờ. còn trong vấn đề biển đông đừng bao giờ trông chờ vào những nước nhỏ bé như campuchia và laos để làm gì. việt nam nên đối đầu trực tiếp với trung quốc như trận chiến 1978-1979…
Society now no one nation country are brothers friends all. all are the enemy! if I was the leader, the country Vietnam Cambodia was my goal to liberate their regime, will not jump into the Chinese to manipulate them as now. also in the East Sea issue should never rely on the tiny country like Cambodia and laos to do. Vietnam should direct confrontation with China as battles 1978-1979 …