ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ខណ្ឌឫស្សីកែវ ដាក់កម្លាំងចុះល្បាត ទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ជាពិសេសក្មេងទំនើង

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ -វិធានការបង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើង។ វិធានការទាំងនេះកម្លាំងនគរបាលរាជធានីភ្នំពេញកំពុងអនុវត្តរឹតបន្តឹងយកវិធានការជំនាញនិងវិធានការច្បាប់។ 

នៅវេលាម៉ោង០០:០០នាទីដល់ម៉ោង០៣:០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ខែធ្នូ ឆ្នាំ ២០២៤ កំលាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានល្បាតទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ ជាពិសេសក្មេងទំនើង ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ។ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានដាក់បញ្ជា ដល់មន្រ្តី ដឹកនាំដោយ លោកអធិការរង ផល មេសា ទទួលផែនការងារព្រហ្មទណ្ឌ ចុះល្បាត និងត្រួតពិនិត្យ ក្នុងមូលដ្ឋាន ដើម្បីថែរក្សា សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ៕

ដោយ៖ ជីណា


ចែករំលែក៖