ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវសារជាថ្មីម្តងទៀតដល់និស្សិតជ័យលាភីទាំងអស់ ឱ្យបន្តរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់និស្សិតនៅឱ្យឆ្ងាយពីការញុះញង់របស់ក្រុមជ្រុលនិយមមួយចំនួន ដែលអាចឈានទៅដល់ ការបង្កចលាចលក្នុងសង្គម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំយុវជនចេញឱ្យឆ្ងាយអំពីក្រុមដែលមានគំនិតញុះញង់បំបែកបំបាក់ជាតិ ហើយបែរមកខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានល្អក្នុងការកសាងជាតិមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើនបន្តទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ណែនាំយុវជនចេញឱ្យឆ្ងាយអំពីក្រុមដែលមានគំនិតញុះញង់បំបែកបំបាក់ជាតិ ហើយបែរមកខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានល្អក្នុងការកសាងជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ ខណៈសូម្បីស្នាដៃស្រាវជ្រាវថ្នាក់បណ្ឌិតរបស់សម្ដេចផ្ទាល់ក៏បានចែករំលែកជាសាធារណៈឱ្យស្វែងយល់ដែរ ៕
ដោយ ៖ សិលា