ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាល​ បន្តសហការចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកវរសេនី​យ៍ឯក យី យក់សាន នាយការិយា​ល័​យនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ចខេត្តបាត់ដំបង​ បានដឹកនាំកម្លាំងបន្តសហ​ការជាមួយកម្លាំងយោធភូមិ​ ភាគទី៥ និងកម្លាំងមន្ត្រីមន្ទីរអធិការកិច្ច កាលពីថ្ងៃទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៤ម្សិលមិញ​នេះ​ ចុះបង្រ្កាបបទល្មេីសនេសាទ​ នៅក្នុងតំបន់អភិរក្សអតីតឡូតិ៍​នេ​សាទលេខ២​ស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់​ដំបង។ 

ក្នុងប្រតិបត្តិការនោះ​ទទួលបានលទ្ធផលដូចខាង​ក្រោម៖

១-នៅចំណុចបឹងស្នែងក្របី ដល់ចំណុចស្វាហែល៖

-សាច់ម៉ងប្រវែង ៣៥០០ម៉ែត្រ

-ឡុកចំនួន ០៥គ្រឿង

-បង្គោលចំនួន ១៧០០ដើម

-លែងត្រីចូលបឹងធម្មជាតិវិញចំនួន ២៥០០គីឡូក្រាម

-រឹបអូសកាណូតស្មាច់(ចាស់)ចំនួន ០១គ្រឿង យកមករក្សាទុកនៅទី ស្នាក់ការទន្លេសាប តំបន់ប្រតិបត្តិការសឹករងបាត់ដំបង។

២-នៅចំណុចបឹងទំលាក់តាមឹម

-សាច់ម៉ងប្រវែង ២៥០០ម៉ែត្រ

-ឡុកចំនួន ០៣គ្រឿង

-បង្គោលចំនួន ១៤០០ដើម

-លែងត្រីចូលបឹងធម្មជាតិវិញចំនួន ១៣០០គីឡូក្រាម

៣-នៅចំនុចបឹងអាឈូក៖

-សាច់ម៉ងប្រវែង ៧០០ម៉ែត្រ

-ឡុកចំនួន ០១គ្រឿង

-បង្គោលចំនួន ៣៥០ដើម។ 

សរុបរួម៖ សាច់ម៉ងប្រវែង៦៧០០ម៉ែត្រ ឡុកចំនួន​០៩គ្រឿងបង្គោលចំ នួន៣៤៥០ដើម លែងត្រី ៣៨០០ គីឡូក្រាម និងកាណូតស្មាច់ចំនួន ០១គ្រឿង។

ដោយឡែក​ចំពោះវត្ថុតាងខាងលើ​ ត្រូវបានក្រុមការងារសម្រេចកាប់បំផ្លាញ (ដុតចោលនៅនឹងកន្លែង) ដោយឡែក​មុខសញ្ញាប្រព្រឹត្តិល្មើសសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីចាត់ការតាមច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖