ភ្នំពេញ៖ វិទ្យាស្ថានបារាំងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍អំពីការថតរូបក្រោមប្រធានបទ”ទីក្រុងមួយនៅពេលយប់”ចាប់ពីថ្ងៃ ទី១ ដល់ថ្ងៃទី២៩ ខែកញ្ញានៅវិចិត្រសាលរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា។ការដាក់ តាំងបង្ហាញនេះគឺបន្ទាប់ពីការអញ្ជើញមកដល់និងស្នាក់នៅរបស់ជាងថតរូបអាជីព លោកស្រីសង់តាល់ ស្តូម៉ាន់ (Chantal Stoman) ហើយក្រៅពីការដាក់តាំងបង្ហាញក៏មានវគ្គបណ្តុះបណ្តាលមួយដ៏កម្រនៅកម្ពុជាទាក់ទងនឹងរូបថត។
យោងតាមសេចក្តីប្រកាសព័ត៌របស់វិទ្យាស្ថានបារាំងដែលនគរវត្តទទួលបានបញ្ជាក់ ថាលោកស្រីសង់តាល់ ស្តូម៉ាន់ (Chantal Stoman)ត្រូវបានវិទ្យាស្ថានបារាំងនៅកម្ពុជា និងអាកាសយានដ្ឋានកម្ពុជាអញ្ជើញមកចងក្រងបង្កើតស្នាដៃរួមមួយពីទីក្រុងមួយនៅពេលយប់ជាមួយសិស្សនៃស្ទូឌីយោរូបភាពដែលការបើកសម្ភោធនៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ម៉ោង៦និង៣០នាទីល្ងាច ។ នៅចុងបញ្ចប់នៃការសហការបែបសិល្បៈនេះមានការជ្រើសរើសរូបភាពមួយចំនួន ឆ្លុះបញ្ចាំងពីទេសភាពនាពេលរាត្រីរបស់ និស្សិតនិងអ្នកគ្រូរបស់ពួកគេនឹងត្រូវដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលនៅថ្ងៃទី១ និង ថ្ងៃទី២៩ ខែកញ្ញា ។
ប្រភពលើកឡើងដែរថាការអញ្ជើញ មកដល់នេះគឺធ្វើឡើងក្នុងក្របខ័ណ្ឌនៃការសហការក្នុងភាពជាដៃគូរវាងវិទ្យាស្ថាន បារាំងនៅកម្ពុជា និងអាកាសយានដ្ឋានអន្តរជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមនៅក្នុងឆ្នាំ២០១៥ និងផ្តល់ឲ្យអ្នកស្រឡាញ់ជក់ ចិត្តនឹងការថតរូបទាំងអស់នូវឱកាសនិងលទ្ធភាពទទួលបានការបណ្តុះបណ្តាលពីរូបថតតែមួយគត់នៃប្រភេទនេះនៅប្រទេស កម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិកម្ពុជា និងវិទ្យាស្ថានបារាំងនៅកម្ពុជា ផ្តល់ឲ្យយុវជនវ័យក្មេងមានទេពកោសល្យមួយក្រុមតូច នូវឱកាសក្នុងការជួបជាងថតរូបអាជីពដែលមានជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងសិក្ខាសាលាថតរូបផ្ទាល់ៗនិងចូលរួមក្នុងការតាំងពិព័រណ៍ដែលពួកគេអាចបង្ហាញស្នាដៃរបស់ខ្លួនដល់សាធារណជនទូទៅ ។
សេចក្តីប្រកាសព័ត៌មានខាងលើបញ្ជាក់ ដែរថាលោកស្រីសង់តាល់ ស្តូម៉ាន់ ជាង ថតរូបដ៏មានទេពកោសល្យអតីតជាងថត រូប នៃវិស័យម៉ូតនៅកាសែតបារាំងនិងអន្ដរជាតិលោកស្រីសង់តាល់ស្តូម៉ាន់បង្កើតរូបភាពនៅហ្វីល (film argentique) នៅក្នុងប្រពៃណីនៃការថតរូបបែបសិល្បៈបុរាណដ៏លម្អិតមួយ ។ បានដាក់តាំងបង្ហាញនៅ ជុំវិញពិភពលោកក្នុងឆ្នាំ២០១៣ លោកស្រី ទទួលបានអាហារូបករណ៍សម្រាប់ផ្ទះវីឡា ម៉េឌីស៊ី (Villa Médici)។ កម្រងរូបថតថ្មីដែលត្រូវបង្កើតជាមួយស្ទូឌីយោរូបភាព នឹងត្រូវធ្វើឡើងតាមបែបឌីជីថល ហើយ ជួយឱ្យសិស្សនិស្សិតជៀសផុតពីបច្ចេកទេសស្មុគ្រស្មាញនៃការថតរូបនាពេលរាត្រី ។
ដូចស្នាដៃមុនៗដែរគម្រោងនេះគឺជា ឱកាសមួយក្នុងការដាក់ឲ្យមានការសន្ទនា រវាងសោភ័ណភាពនិងភាពរសើបរបស់ សិល្បៈនៃជាងថតរូបអាជីព ជាមួយយុវ ជនខ្មែរដែលមានទេពកោសល្យ។ ស្នាដៃ របស់សិស្សនិស្សិតនៃស្ទូឌីយោរូបភាពនិង របស់លោកស្រីសង់តាល់ ស្តូម៉ាន់ នឹងដាក់ ចូលទៅក្នុងការតំាងពិព័រណ៍ដែលនឹងរៀបចំឡើងនៅក្នុងវិទ្យាស្ថានបារាំងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។
គួរបញ្ជាក់ដែរថាស្ទូឌីយោរូបភាពមាន តែមួយគត់នៅក្នុងប្រទេសកម្ពុជាដោយ មានការគាំទ្រពីអាកាសយានដ្ឋានអន្តរជាតិកម្ពុជា វិទ្យាស្ថានបារាំងនៅកម្ពុជាក៏បើកនូវវគ្គបណ្តុះបណ្តាលមួយដែលដឹកនាំដោយលោក ហ្វីលីព បាតាយ៉ា (Philippe Ba taillard) ជាងថតរូបអាជីពជនជាតិបារាំង។
វគ្គបណ្តុះបណ្តាលនេះបើកចំហរចំពោះ អ្នកដែលមានបំណងចង់ចាប់ផ្តើមរៀនថត រូបឬពង្រឹងជំនាញថតរូបរបស់ខ្លួន ហើយ មានរយៈពេលពី៦ខែដល់មួយឆ្នាំទៅតាមកម្រិតនីមួយៗ(៦ ខែសម្រាប់កម្រិតដំបូង និងមួយឆ្នាំសម្រាប់កម្រិតខ្ពស់) ។
វគ្គសិក្សារបស់ស្ទូឌីយោរូបភាពមានលក្ខណះបច្ចេកទេសផងនិងសិល្បៈផង ជាពិសេសដោយមានការអញ្ជើញមកដល់របស់សិល្បករ នានាចាប់តាំងពីឆ្នាំ២០១៥។ ស្ថាប័នថត រូបនេះកើតឡើងដំបូងនៅក្នុងប្រទេស និងបានទទួលនិស្សិតផ្នែកសិល្បៈសូនរូបមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមានបំណងចង់បំពេញបនែ្ថមការបណ្តុះ បណ្តារបស់ពួកគេ ៕ វឌ្ឍនា