ភ្នំពេញ៖ ប្រជាពលរដ្ឋបានសំណូមពរសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយសម្រួលកំណាត់ផ្លូវបេតុង១ខ្សែបំបែកចេញពីផ្លូវអូដឹមកប់ស្រូវដែលមានប្រវែងជាង៦ពាន់ម៉ែត្រជាប់ព្រំប្រទល់ ភូមិអង្គតាកូវ- ភូមិជម្រៅ -ភូមិ ធ្លកដែលស្ថិត នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
កំណាត់ផ្លូវខាងលើនេះទទួលរងការខូតខាតស្ទើរតែទាំងស្រុងទៅហើយអស់រយៈពេលជាច្រើនខែ ច្រើនឆ្នាំពុំមានការ ជួសជុលឡើយ រហូតមកដល់ពេលនេះ ខណៈដែលរដូវភ្លៀងចូលមកដល់ធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឬ ពលរដ្ឋប្រើប្រាស់កំណាត់ផ្លូវខាងលើជាចាំបាច់កើតក្តីព្រួយបារម្ភយ៉ាខ្លាំងដោយសារតែផ្លូវនេះត្រូវទឹកភ្លៀងជន់លិចបែកភក់ជ្រាំមិនអាចធ្វើដំណើរបាន។
តាមប្រជាពលរដ្ឋដែលប្រើប្រាស់ កំណាត់ផ្លូវខាងលើជាប្រចាំបានប្រាប់ឲ្យ ដឹងថា ផ្លូវមួយខ្សែដែលបំបែកចេញពីផ្លូវ អូដឹមកប់ស្រូវ ក្នុងសង្កាត់គោករកាចូលទៅភូមិអង្គតាកូវ ភូមិជម្រៅ ភូមិធ្លក សង្កាត់ គោករការ បានទទួលរងការខូចខាតជា ច្រើនខែឆ្នាំមកហើយដោយសាររថយន្តដឹកដីតូចធំដឹកលើសទម្ងន់បើកបរឆ្លងកាត់ទាំងយប់ ទាំងថ្ងៃ ហើយក៏ជាផ្លូវប្រជុំទៅដោយ មធ្យោបាយយានជំនិះបើកឆ្លងកាត់ច្រើនទើបងាយរងការខូចខាត ។
ប្រជាពលរដ្ឋបានឲ្យដឹងថា អស់ជាច្រើនឆ្នាំមកហើយមិនទាន់ឃើញមានអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធណាមួយធ្វើការជួសជុលផ្លូវបេតុង១ខ្សែនេះឡើយដោយទុកឲ្យ កំណាត់ផ្លូវមួយខ្សែនេះក្លាយជាជង្ហុកជ្រៅ ទួលខ្ពស់មានការលំបាកដល់អ្នកធ្វើដំណើរឆ្លងកាត់ ហើយអ្វីដែលប្រជាពលរដ្ឋកាន់តែកើតក្តីព្រួយបារម្ភថែមទៀត នោះគឺនៅពេលដែលរដូវភ្លៀងធ្លាក់ចូលមកដល់កំណាត់ផ្លូវមួយខ្សែនេះប្រាកដជាត្រូវជន់លិចពោរ ពេញទៅដោយទឹកភក់ល្បាប់រឹតតែជួបការ លំបាក ខណៈដែលពលរដ្ឋចំនួនច្រើនត្រូវការចាំបាច់ប្រើប្រាស់កំណាត់ផ្លូវនេះតែបើ រដូវប្រាំងរាំងស្ងួតវិញនោះមិនជាបញ្ហាចោទប៉ុន្មានទេ យានជំនិះអាចបើកបរឆ្លងកាត់បានតែរដូវភ្លៀងធ្លាក់សឹងយកទូកមកអុំឆ្លងកាត់បានទៅហើយ ។
ប្រជាពលរដ្ឋសំណូមពរផងដែរដល់ អាជ្ញារគ្រប់លំដាប់ថ្នាក់មេត្តាជួយសម្រួលបើមិនបានចាក់បេតុងឡើងវិញទេបានត្រឹមឈូសឆាយពង្រាបឲ្យស្មើការពារកុំឲ្យទឹកភ្លៀងជន់លិចក៏បានដែរ។កន្លងមកពលរដ្ឋ ធ្លាប់បានរាយការណ៍និងសំណូមពរដល់អាជ្ញាធររួចមកហើយតែពុំមានដំណោះ ស្រាយជូនពលរដ្ឋទេធ្វើហាក់មិនដឹងមិន ឃើញ ៕ សហការី