ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីអភិបាលរងស្រុកអូររាំងមានជំងឺ មហារីកសុដន់អំពាវនាវរកជំនួយ

ចែករំលែក៖

ខេត្តមណ្ឌលគិរីៈ ស្ត្រីម្នាក់ជាអភិបាល រងស្រុកអូរាំង ខេត្តមណ្ឌលគិរី ជូបបញ្ហា ថវិកាក្រោយទទូលការវាយប្រហារពីជំងឺ មហារីកសុដន់ធ្ងន់ធ្ងរ ដង្ហោយរកជំនួយពីសប្បុរសជនដើម្បីបន្តការព្យាបាលបន្ថែម។ព័ត៌មាននេះគឺបានទទូលពីអាជ្ញាធរមូល ដ្ឋានដែលបានចុះសួរសុខទុក្ខនិងឧបត្ថម ថវិកាមួយចំនួនជួនដល់អ្នកជម្ងឺនាព្រឹកថ្ងៃ ២៦ ខែសីហា ឆ្នាំ២០១៦នេះ។

អ្នកស្រីរ័ត្ន សាវី អភិបាលរងស្រុកអូរាំង បានថ្លែងទាំងសភាពទ្រុឌទ្រោមថាអ្នកស្រីចាប់មានជំងឺមហារីកលើសុដន់ផ្នែកខាងឆ្វេងនេះយូរណាស់មកហើយ ប៉ុន្តែដោយសារតែការខ្មាស់អៀនអ្នកស្រីមិនហ៊ាន ប្រាប់អ្នកដទៃនោះទេនិងបានព្យាយាមស្វែងរកការព្យាបាលនៅមន្ទីរពេទ្យដែរតែមិន បានធូរស្រាលសោះ។ អ្នកស្រីបន្តថា ក្នុង រយៈកាល២ទៅ៣ខែនេះជំងឺបានធ្វើទុក្ខ ខ្លាំង ហើយក្រុមគ្រួសារបាននាំអ្នកស្រីទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។ ការព្យាបាលនៅប្រទេសវៀតណាមនោះ ម្តងធូរម្តងធ្វើទុក្ខ ហើយការចំណាយចេះតែច្រើនឡើងៗរហូតធ្វើឲ្យគ្រួសារអ្នកស្រីអស់ប្រាក់និងមិនអាចបន្តការព្យាបាលទៀតក៏សម្រេចចិត្តត្រឡប់មកលំនៅឋានឯក្រុងសែនមនោរម្យវិញ។

អភិបាលស្រុកអូរាំងលោក នង ទុនរី បានឲ្យដឹងនៅព្រឹកថ្ងៃដដែលនេះថា លោក ក៏ទើបតែទទូលដំណឹងថា អ្នកស្រីមានជំងឺធ្ងន់ធ្ងរនៅពេលថ្មីៗនេះទេ។លោកថា រដ្ឋបាលសាលាស្រុកបានអធ្យាស្រ័យដល់ អ្នកស្រីមិនបាច់មក បំពេញភារកិច្ចនោះទេ ព្រោះត្រូវទុកពេលអោយអ្នកស្រីព្យាបាលជំងឺ។ក្នុងនាមលោកជាអភិបាលស្រុកក៏ បានគៀរគរ ថវិកាពីមន្ត្រីរាជការក្នុងមូល ដ្ឋានបានមួយចំនួនចូលរួមរំលែកទុក្ខលំបាកដល់គ្រួសារអ្នកស្រីអភិបាលរងផងដែរ ដោយក្នុងនោះនៅព្រឹកថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៦ លោកបានទទូលបានប្រាក់ ឧបត្ថមពីលោកសូ សំអាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរាំងចំនួន៣០ម៉ឺនរៀលរួមជាមួយប្រាក់ដែលលោកទទូល បានពីសប្បុរសជនផ្សេងទៀតសរុបទាំង អស់ចំនួន១៥៨ម៉ឺនរៀលថែមទៀត។

លោកអភិបាលស្រុកបញ្ជាក់ថា អាជ្ញា ធរខេត្តមណ្ឌលគិរីដែលមានលោកស្វាយ សំអ៊ាង ជាអភិបាលរួមនិងលោកផ្ទាល់បានស្នើរទៅក្រុមគ្រូពេទ្យប្រទេសវៀតណាម តាំងពីកំឡុងខែកុម្ភៈ ដើម្បីជួយសម្រួលថ្លៃព្យាបាលជំងឺអ្នកស្រី ហើយនៅពេលថ្មីៗនេះភាគីវៀតណាមក៏ទើបតែយល់ព្រមតាមសំណើរនេះនិងរង់ចាំតែអ្នកស្រីធ្វើដំណើរ ទៅតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរលោកអភិបាលស្រុកក៏ដូចជាអ្នកជំងឺគឺអ្នកស្រីរ័ត្ន សាវី បាន សំណូមពរតាមប្រព័ន្ធផ្សព្វផ្សាយសូមមេត្តាជួយឧបត្ថមថវិការអ្នកស្រីផង ព្រោះបច្ចប្បន្នអ្នកស្រីបានចំណាយថវិការអស់ពីខ្លួន ព្រោះតែការចំណាយលើការព្យាបាលនេះ ទៅហើយ៕ សហការី

aes


ចែករំលែក៖