ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថព្រែកព្នៅឃាត់ខ្លួនមនុស្ស២នាក់ រួមនឹងគ្រឿងញៀន២កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ : បុរស់២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួន រួមនឹងគ្រឿងញៀនចំនួន២កញ្ចប់តូច នៅចំណុចមុខវត្តប្រសិទ្ធិវង្គ តាមបណ្តោយផ្លូវលេខ១៥១ ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់និងខណ្ឌព្រែកព្នៅ កាលពីវេលាម៉ោង ២១ ខែ សីហា ឆ្នាំ២០១៦ ។

តាមសមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទីមួយមានឈ្មោះស៊ុន សី ភេទប្រុស អាយុ ២០ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅភូមិ ស្លែង ឃុំ ជ្រៃលាស់ ស្រុក ពញ្ញាឮ ខេត្ត កណ្តាល ទី២ឈ្មោះ សៀក ស៊ីនភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្លែង ឃុំ ជ្រៃលាស់ ស្រុកពញ្ញាឮ ខេត្តកណ្តាល និងដកហូតបានម្សៅក្រាមសថ្លា ចំនួន២កញ្ចប់តូច ម៉ូតូមួយគ្រឿងម៉ាក វ៉េវ អែស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1-AC-2529 ទូរស័ព្ឌដៃចំនួន១គ្រឿងម៉ាក LG ពណ៌ខ្មៅ ។

សមត្ថកិច្ចបន្តថា ជំហ៊ានដំបូង កម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថភាពជូនប្រជាពលរដ្ឋក៌ប្រទះឃើញជនសង្ស័យទាំង ២កំពុងជិះម៉ូតូដោយមានការសង្ស័យកម្លាំងបានឃាត់ឆែករកឃើញមានលាក់ទុកសារធាតុញៀនចំនួន២កញ្ចប់តូចភ្លាមនោះកម្លាំងធ្វើការឃាត់ខ្លួនជាក់ស្តែងដើម្បីយកទៅសួរនាំបន្ថែមនៅកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ កសាងសំណុំរឿងបញ្ជូនបន្តទៅ ការិយាល័យប្រឆាំគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត និងក៌សាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ព្រែកជ័យ

b a


ចែករំលែក៖