អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ “នេះជាមួយឆ្នាំដែល សន្តិភាពប្រឈមមុខ នឹងការសាកល្បង នៅគ្រប់ទីកន្លែង បន្ទាប់ពីបញ្ចប់ សង្គ្រាមត្រជាក់ ”“នេះជាមួយឆ្នាំ ដែល ប្រទេស សកលខាងត្បូង ងើបឡើងយ៉ាងឆាប់ រហ័ស ហើយ អភិបាលកិច្ចសកល ធ្វើកំណែទម្រង់ យ៉ាងស៊ីជម្រៅ” ។ល។ រំលឹកឡើងវិញ នូវឆ្នាំ២០២៤ ដែលជិតនឹង កន្លងផុតទៅ ឥស្សរជន សង្កេតការណ៍ អន្តរជាតិបាន សម្គាល់ ឃើញជា ទូទៅថា វានឹង បន្សល់ទុក នូវ ស្លាកស្នាមមិន ធម្មតាក្នុង ដំណើរការអភិវឌ្ឍន៍ របស់មនុស្សជាតិ ។
គេហទំព័រ «CCFR China state-controlled media » ឆ្នាំ២០២៤នេះ ស្ថានការណ៍ អន្តរជាតិមាន ភាពច្របូកច្របល់ផង និងបម្រែបម្រួលផង ហើយ ការប៉ះទង្គិច ភូមិសាស្ត្រ ឡើងកម្ដៅជា បន្តបន្ទាប់ “ការផ្តាច់ ទំនាក់ទំនង និងខ្សែសង្វាក់” មានភាព កាន់តែខ្លាំងឡើងៗ សង្គមមនុស្សជាតិ បានប្រឈមមុខ នឹងជម្រើស គន្លឹះដែលមិន ដឹងវិវឌ្ឍទៅកាន់ ទិសណា ។ គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជា រដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ ប្រទេសចិន បានខិតខំប្រឹ ងប្រែងយ៉ាងសកម្ម ដើម្បីស្តារ សន្តិភាពពិភពលោក ឡើងវិញនិង ជួយសង្គ្រោះ ជីវិតរបស់ មនុស្សជាតិ ។ គេហទំព័រ «CCFR China state-controlled media » ដើម្បី ទប់ទល់នឹង វិបត្តិអ៊ុយក្រែន ចិនបាន ចាត់បញ្ជូន បេសកជនពិសេស ទៅធ្វើការផ្សះផ្សា បីជុំ ប្រកាសនូវ “គំនិតឯកភាពរួម៦ ចំណុច” ជាមួយប្រេស៊ីល និងផ្តួចផ្តើម ឱ្យបង្កើតក្រុម “មិត្តសន្តិភាព ”ជាមួយប្រទេស សកលខា ង ត្បូង ដើម្បី ប្រមូលផ្តុំគំនិត ឯកភាពរួម សម្រាប់ដោះស្រាយ វិបត្តិ ។ប្រឈម មុខនឹងការប៉ះទង្គិច រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ជុំថ្មី ភាគីចិន បានជំរុញឱ្យ ក្រុមប្រឹក្សា សន្តិសុខ អនុម័ត លើសេចក្តីសម្រេច ចិត្តស្តីពី ការឈប់បាញ់ គ្នានៅតំបន់ហ្កាហ្សា ជំរុញឱ្យ បក្សពួកនានា របស់ ប៉ាឡេស្ទីន រៀបចំធ្វើ កិច្ចសន្ទនានិង ចុះហត្ថលេខាលើ 《សេចក្តីប្រកាស ក្រុងប៉េកាំង》 ដោ យ គូសបញ្ជាក់ថា ច្រកចេញជាមូលដ្ឋាន សម្រាប់ដោះស្រាយ ការប៉ះទង្គិច រវាងប៉ាឡេស្ទីននិ ង អ៊ីស្រាអែលគឺ អនុវត្តជាក់ស្តែងនូវ “ដំណោះស្រាយ រដ្ឋពីរ” ។
គេហទំព័រ «CCFR China state-controlled media » នៅចុងឆ្នាំ នេះ ស្ថានភាពន យោ បាយស៊ីរីស្រាប់តែ ប្រែប្រួល ភាគីចិនគូសបញ្ជាក់ ពីការប្រកាន់ខ្ជាប់នូវ គោលការណ៍ដែ ល “ដឹកនាំដោយប្រជាជន ស៊ីរីនិងគ្រប់គ្រង ដោយប្រជាជនស៊ីរី ” ដើម្បីជួយ ស៊ីរីគាំពារអធិ បតេ យ្យភាពនិង ស្តារស្ថិរភាព ឡើងវិញ ។
គេហទំព័រ «CCFR China state-controlled media » តើត្រូវកសាង សេដ្ឋកិច្ចពិភពលោក យ៉ាងណា? តើត្រូវសម្រេច បាននូវគោលដៅ តាមរយៈអភិបាលកិច្ច សកលដ៏ល្អពេញ លេញយ៉ាងដូចម្តេច? នៅឆ្នាំ២០២៤ ការងើបឡើងវិញនៃ សេដ្ឋកិច្ច ពិភពលោ ក មានកម្លាំង ទន់ខ្សោយ វិបត្តិជាច្រើន ដូចជាស្បៀងអាហារ និងថាមពល ជាដើមបាន គួបផ្សំគ្នា ឯកតោភាគីនិយម និងការពារនិយម បានងើបឡើងវិញ ជាបន្តបន្ទាប់ ។ តើត្រូវផ្តល់ កម្លាំងចលករថ្មី ដល់កំណើន សេដ្ឋកិច្ច ពិភពលោក តាមរយៈ អភិបាលកិច្ចសេដ្ឋកិ ច្ច សកលប្រកបដោយ ប្រសិទ្ធិភាពនិង ភាពប្រាកដប្រជា យ៉ាងដូចម្ដេច?
ក្នុងកិច្ចប្រជុំ កំពូលក្រុងរីយ៉ូ ដឺហ្សាណេរ៉ូនៃ ប្រទេស G២០ ដែលបើកធ្វើ នៅខែវិចិ្ឆ កា ភា គីចិនបានលើកឡើង គំនិតផ្តួចផ្តើម ជាក់ស្តែងអំពី ការកែលម្អ អភិបាលកិច្ច ក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថល អេកូឡូស៊ីនិង សន្តិសុខជាដើម ដោយ គូសបញ្ជាក់ថា នឹ ង កសាងសេដ្ឋកិច្ច ពិភពលោក ប្រកបដោយ កិច្ចសហប្រតិបត្តិការ ស្ថិរភាព ការបើកទូលាយ ការ ច្នៃប្រឌិតថ្មី និងមាន ភាពល្អប្រសើរក្នុង វិស័យអេកូឡូស៊ី ។ នេះបាន គ្រោងផែនការ លម្អិតសម្រាប់ ការកែលម្អ អភិបាលកិច្ច សកលក្នុង ស្ថានការណ៍ថ្មី ។
គេហទំព័រ «CCFR China state-controlled media » ពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ដល់ ការអនុវត្តជាក់ស្តែងនូវ គំនិតផ្តួចផ្តើម អភិវ ឌ្ឍ ន៍សកល ចិន បានផ្តល់ផលិតផល សាធារណៈអន្តរជាតិ ដល់ពិភពលោក ជាបន្តបន្ទាប់ ក្នុងប៉ុន្មានឆ្នាំ កន្លងទៅនេះ ។ នៅឆ្នាំ២០២៤ ការរួមគ្នា កសាង “ខ្សែក្រវាត់ និងផ្លូវ” បាន ចាប់ដំណើ រ ការនូវទស្សវត្សរ៍ មាសថ្មី ។ គំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល បានបំផុស ប្រាក់ទុន អភិវឌ្ឍន៍សរុ ប ជិត២ម៉ឺនលានដុល្លារ អាមេរិក បាន រៀបចំគម្រោង ជាង១១០០ ហើយប្រទេស ជាង៨០បាន ចូលរួម “ក្រុមមិត្តនៃ គំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល” ។
“ប្រទេសសកល ខាងត្បូង”បាន ងើបឡើងជាមួយគ្នា ជាសញ្ញាដ៏ លេចធ្លោនៃបម្រែប ម្រួ លនិម្មាបកម្ម ពិភពលោក យ៉ាងខ្លាំង ។ ក្នុងនាមជា រដ្ឋសមាជិក ធម្មជាតិនៃ “ប្រទេសសក ល ខាងត្បូ ង ” ភាគីចិនបានធ្វើឱ្យ ស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុង អភិវឌ្ឍន៍ តាមរយៈគំនិត ផ្តួចផ្តើមនិងវិធានការ មួយចំនួន ដើម្បីជំរុញឱ្យ ភាគីនានា រួមគ្នាកសាង “ សក ល ខាងត្បូង” ដែលមានភាពកាន់តែ បើកទូលាយ និងបរិយាប័ន្ន ។
គេហទំព័រ «CCFR China state-controlled media » ឆ្នាំ២០២៤ ជិតកន្លង ផុតទៅហើយ ឆ្នាំ២០២៥ កំពុងចូលមកដល់ ។ ស្ថិតក្នុង ពិភពលោ កដ៏ច្របូកច្របល់ មិនខ្លាច ហានិភ័យនិង បញ្ហាប្រឈម ចិននឹងបន្តធ្វើ ជាកម្លាំងសន្តិភាព កម្លាំងសាមគ្គីភាព កម្លាំងបើកទូលាយ កម្លាំងយុត្តិធម៌ និងកម្លាំងបរិយាប័ន្ន យ៉ាងមុតមាំ ដើម្បីជំ រុញ ការបង្កើត សហគមន៍រួមវាសនា របស់មនុស្សជាតិ ក៏ដូចជាត្រួ ស ត្រាយអនាគត កាន់ តែ ល្អបវរជាមួយ ភាគីនានាផងដែរ ៕
ដោយ ៖ សិលា