ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានដឹកនាំកម្លាំងក្នុុងការិយាល័យ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក បន្តសហការជាមួយកម្លាំងយោធភូមិ ភាគទី៥ បង្រ្កាបបទល្មេីសនេសាទនៅភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញទទួលបានលទ្ធផលដូចខាងក្រោម៖
១-នៅចំណុចបឹងរហាល៖
-សាច់ម៉ងប្រវែង ២១០០ម៉ែត្រ
-ឡុកចំនួន ០៣គ្រឿង
-បង្គោលចំនួន ១៩០០ដើម
-លែងកូនត្រីចម្រុះ ៩០០គីឡូក្រាម
២-នៅចំណុចព្រែកតាបរ(អូរខ្សី)៖
-ឡុកចំនួន ០៧គ្រឿង
-បង្គោលចំនួន ១៩៥០ដើម
-លែងកូនត្រីចម្រុះ១៨០០គី ឡូក្រាម
៣-នៅចំណុចបឹងតាហឺ៖
-សាច់ម៉ងប្រវែង ១២០០ម៉ែត្រ
-ឡុកចំនួន០៣គ្រឿង
-បង្គោលចំនួន ៩០០ដើម
-លែងកូនត្រីចម្រុះ ១៣០០ គីឡូក្រាម
៤-នៅចំណុចខាងក្រោយភូមិថ្វាង
-សាច់ម៉ងប្រវែង ៧០០ម៉ែត្រ
-ឡុកចំនួន០២គ្រឿង
-បង្គោលចំនួន ៣០០ដើម
-លែងកូនត្រីចម្រុះ ១០០គីឡូ ក្រាម។
សរុបរួម៖ សាច់ម៉ងប្រវែង៤០០០ម៉ែត្រ ឡុកចំនួន១៥គ្រឿង បង្គោលចំនួន៥០៥០ដើម និងលែងកូនត្រី៤១០០គីឡូក្រាម។
គួរបញ្ជាក់ថា ចំពោះវត្ថុតាងខាងលើត្រូវបានក្រុមការងារសម្រេចកាប់បំផ្លាញ (ដុតចោល នៅនឹងកន្លែង)រីឯអ្នកប្រព្រឹត្តិសមត្ថកិច្ចធ្វេីការស្រាវជ្រាវបន្ត៕
ដោយ៖ តារា