ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដើរឆ្លងផ្លូវ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានរថយន្តបុកស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម នៅពេលបុរសរូបនេះកំពុងដើរឆ្លងផ្លូវជាតិលេខ៥ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីរំលងអធ្រាត្រថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥២-១៥៣ UTM  ១៥៣៣៦-៨៥០៤៩ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ជូ សៀម អាយុ ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ជនរងគ្រោះមានជំងឺ(សរសៃប្រសាទ) ។

ប្រភពបន្តថានៅក្នុងហេតុការណ៍ខាងលើនេះ គ្មានប្រភពណាមួយបញ្ជាក់ថារថយន្តបង្កជារថយន្តម៉ាកអ្វីនោះទេ ហើយធ្វើដំណើរបើកបរក្នុងទិសដៅពីណាទៅណានោះដែរ គ្រាន់តែគេសង្ស័យថាអាចដើរឆ្លងផ្លូវតែក៍មិនដឹងពីណាទៅណានោះ។

ប្រភពដដែលបន្តទៀតថាសាកសពបុរសរងគ្រោះ ត្រូវបានសមត្តកិច្ចប្រគល់ឲ្យសេចញាតិយកទៅចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន

 

sswe sswe (1)
សូមអានបន្ត ៖ បុរសម្នាក់ទំនងមិនទាន់ស្វាងស្រវឹង បានជិះម៉ូតូរេពេញផ្លូវជ្រុលចង្កូតទៅបុករថយន្តដឹកថ្មដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ទាំងព្រឹក


ចែករំលែក៖