ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងមិនទាន់ស្វាងស្រវឹង បានជិះម៉ូតូរេពេញផ្លូវជ្រុលចង្កូតទៅបុករថយន្តដឹកថ្មដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ទាំងព្រឹក (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាមិនទាន់ស្វាងស្រវឹងនៅពេលយប់ លុះដល់ព្រឹកឡើងក៏ជិះម៉ូតូរ៉េពេញផ្លូវជ្រុលទៅបុករថយន្តដឹកថ្មចំពីមុខពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលនឹងថ្មសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង១៥នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវបេតុងព្រៃស  ភូមិព្រៃស ខាងកើតសង្កាត់ព្រៃស ខណ្ឌដង្កោ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះរូបនេះបានជិះម៉ូតូម្នាក់ឯងម៉ាកសង់សេរីចាស់ពណ៌ ព្រីងទំ ពាក់ស្លាកលេខ ជ.7491.ភព.1 ហើយជិះរេពេញផ្លូវពេលនោះក៏មានប្រជាពលរដ្ឋ ក៏ដូចជាអ្នកកំពុងធ្វើដំណើរបានយកទូរស័ព្ទថតពីសកម្មភាពរបស់គាត់បើកម៉ូតូរហូតដល់ចំណុចកើតហេតុជាក់ស្ដែង ខណៈគាត់ជិះម៉ូតូទៅមុកចំពីមុខរថយន្តដឹកថ្មម៉ាក FUSO ពាក់ស្លាកលេខ ភ្នំពេញ ៣A.៧០៨៣ យ៉ាងពេញទំហឹង បណ្ដាលឲ្យដួលម៉ូតូបោកក្បាលទៅនឹងថ្នល់សន្លប់ស្ដូកស្ដឹងនៅនឹងកន្លែងភ្លាមៗ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយសហការជាមួយជំនាញវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធី ៕  ជីម ភារ៉ា ដង្កោ
[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1158518514170585/” width=”600″ height=”400″ onlyvideo=”1″]
IMG_1932 IMG_1909 IMG_1906 IMG_1905 IMG_1904

ចែករំលែក៖