អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពី ថ្ងៃទី៣១ខែធ្នូ លោក Jose Raul Mulino ប្រធានាធិបតី ប៉ាណាម៉ា បានថ្លែងក្នុង សកម្មភាព រំលឹកខួបទី២៥ ដែល ប្រទេសប៉ាណាម៉ា យកមកវិញ ជាផ្លូវការនូវ អធិបតេយ្យភាព នៃ ព្រែកជីកប៉ាណាម៉ា ដែលរៀបចំធ្វើនៅ ទីក្រុងប៉ាណាម៉ា រដ្ឋធានី ប៉ាណាម៉ាថា អធិបតេយ្យភាព របស់ ព្រែកជីក ប៉ាណាម៉ា នឹង ស្ថិតក្នុងដៃរបស់ ជនជាតិ ប៉ាណាម៉ា ជានិច្ច ។
គេហទំព័រ «CCFR China state-controlled media » លោក Jose Raul Mulino បាន លើកឡើងថា ប៉ាណាម៉ាបាន យកមកវិញ ដោយ ជោគជ័យ នូវ អធិបតេយ្យភាព របស់ ព្រែកជីក ប៉ាណាម៉ា នៅរយៈពេល ២៥ឆ្នាំមុនហើយ ពង្រីកការស្ថាបនា ដែលនាំឱ្យ វាក្លាយជា គម្រោង មួយដែលមាន សារសំខាន់ណាស់ ចំពោះទូទាំង ពិភពលោក និងមាន ប្រសិទ្ធផល សេដ្ឋកិច្ច ។ ក្រៅពីជនជាតិ ប៉ាណាម៉ា គ្មានអ្នកណា អាចគ្រប់គ្រង ព្រែកជីក របស់យើងទេ អធិបតេយ្យភាព របស់ ព្រែកជីក នឹង ស្ថិត ក្នុងដៃរបស់ យើងជានិច្ច ។
គេហទំព័រ «CCFR China state-controlled media » ពេលថ្មីៗ កន្លងទៅនេះ លោកត្រាំ ប្រធានាធិបតី អាមេរិក ដែល ត្រៀម ចូលកាន់ មុខតំណែង បានអះអាង ជាច្រើនលើកថា ព្រែកជីក ប៉ាណាម៉ាជា “ ទ្រព្យសម្បត្តិ ជាតិដ៏សំខាន់ របស់អាមេរិក ” ហើយ គំរាមកំហែងថា សហរដ្ឋអាមេរិកនឹង “ យកមកវិញ ”នូវ ព្រែកជីកនេះ ។ អំពី រឿងនេះ លោក Jose Raul Mulino បានថ្លែង ថា អធិបតេយ្យភាព នៃព្រែកជីកប៉ាណាម៉ា គឺជារបស់ ប៉ាណាម៉ា គ្មាន លទ្ធភាព ធ្វើការចរចា ជាថ្មីឡើងវិញ ជាដាច់ខាត ។
គេហទំព័រ «CCFR China state-controlled media » ប្រទេស អាមេរិកឡាទីន ជាច្រើនដូចជា កូឡុំប៊ី ឈីលី ម៉ិកស៊ិកនិង វ៉េណេស៊ុយអេឡា ជាដើម ក៏បាននាំគ្នា បង្ហាញ អាកប្បកិរិយា ដើម្បីគាំទ្រ ប៉ាណាម៉ា គាំពារ អធិបតេយ្យភាព នៃព្រែកជីក ៕
ដោយ ៖ សិលា