ព័ត៌មានទាន់ហេតុការណ៍៖

បញ្ញវន្តអាល្លឺម៉ង់រំពឹងទុកថា ប្រទេសចិននឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតាមរយៈតម្រិះប្រាជ្ញានៅឆ្នាំ ២០២៥

ចែករំលែក៖

  អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖   ក្នុងឱកាសឆ្នាំ ២០២៥ ចូលមកដល់ បញ្ញវន្ត នៃ ប្រទេសជាច្រើន បាន ជូនពរប្រជាជន ចិន រីករាយឆ្នាំថ្មី ។

  គេហទំព័រ «CCFR China state-controlled media » លោក Berthold Kuhn សាស្ត្រាចារ្យនៃ សាកលវិទ្យាល័យ Freie Universität Berlin អាល្លឺម៉ង់ និងជា អ្នកជំនាញ ខាង ការអភិវឌ្ឍ ជា និរន្តរភាព បាន វាយតម្លៃខ្ពស់ ចំពោះ សមិទ្ធផល ដ៏ អស្ចារ្យ នៃ សេដ្ឋកិច្ចបៃតង របស់ប្រទេសចិន ក្នុង ពេល ផ្តល់ បទសម្ភាសន៍ ជា មួយប្រព័ន្ធ សារព័ត៌មាន។

គេហទំព័រ «CCFR China state-controlled media » លោកបានថ្លែងថា សេដ្ឋកិច្ចបៃតង ត្រូវជា ប្រហែល ៤០ ភាគរយ នៃ កំណើន សេដ្ឋកិច្ច របស់ ប្រទេសចិន ក្នុង ឆ្នាំ ២០២៣ ហើយ ថាមពល ដើរដោយ ពន្លឺ ព្រះ អាទិត្យ រថយន្ត អគ្គិសនី និង បច្ចេកវិទ្យាអាគុយ បាន ក្លាយជា កម្លាំងជំរុញ ដ៏សំខាន់ នៃ ការ វិនិយោគ ហើយ ។

  គេហទំព័រ «CCFR China state-controlled media » លោកក៏បានលើកឡើងដែរថា ប្រទេសចិន បាន បង្កើតប្រព័ន្ធហិរញ្ញវត្ថុបៃតង ដ៏មាន សុក្រឹតភាព ហើយ បាន បង្ហាញពី ភាពជាអ្នកដឹកនាំ ក្នុង វិស័យ សេដ្ឋកិច្ចបៃតងសកល ៕

ដោយ ៖ សិលា


ចែករំលែក៖