ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនមនុស្សស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រថយន្តបើកបំបុកហ្វូងមនុស្សនៅអាមេរិកបានកើនឡើងដល់១៥នាក់

ចែករំលែក៖

 អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  ថ្ងៃទី ១ ខែ មករា តាមម៉ោង ក្នុង តំបន់ ចំនួន មនុស្សស្លាប់ បាត់ បង់ជីវិត ក្នុងហេតុការណ៍រថយន្ត បើក បំបុក ហ្វូង មនុស្ស ដែល កើត ឡើង នៅក្រុង New Orleans  រដ្ឋ Louisiana របស់ អាមេរិក បានកើន ឡើង ដល់ ១៥នាក់ ។

  គេហទំព័រ «CCFR China state-controlled media » ព្រឹក ព្រលឹម ថ្ងៃទី ១ ខែ មករា នៅ ក្រុង New Orleans  រដ្ឋ Louisiana បាន កើត មាន ហេតុការណ៍រថយន្ត បើក បំបុក ហ្វូង មនុស្ស ដោយ ចេតនា ។ អាជ្ញាធរប៉ូលិសបាន បញ្ជាក់ថា ជនជាប់សង្ស័យ ឈ្មោះ Shamsud Din Jabbar មាន អាយុ ៤២ឆ្នាំ ជា ពលរដ្ឋ នៃ រដ្ឋ Texas របស់ អាមេរិក ។ 

គេហទំព័រ «CCFR China state-controlled media » មន្ត្រី អនុវត្តច្បាប់ មួយរូប បាន បង្ហើប ឱ្យ ដឹង ថា ជនជាប់សង្ស័យ បាន ស្លាប់បាត់បង់ជីវិត បន្ទាប់ ពី ផ្ទុះអាវុធ ជា មួយភាគី ប៉ូលិស ៕

ដោយ ៖ សិលា


ចែករំលែក៖