ព័ត៌មានទាន់ហេតុការណ៍៖

លោក សរ សុពុត្រា ស្នើបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការជឿលើ (ចាញ់បោក) ពួកមេខ្យល់ ដែលញុះញង់ឱ្យមកទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២ ខែមករា ឆ្នាំ ២០២៥នេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំពិធីសំណេះសំណាលជាមួយបងប្អូនខ្មែរអ៊ិស្លាមនៅតំបន់អូរចំបក់ និងអូរសេវ នៃឃុំភ្លុក ឃុំសាមឃួយ និងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា គោលការណ៍ “ឈ្នះ=ឈ្នះ” គឺជាគន្លឹះសំខាន់ក្នុងការផ្លាស់ប្តូរការរស់នៅលើដីខុសច្បាប់ឱ្យមកស្របច្បាប់វិញ។

លោកបានបញ្ជាក់បន្ថែមថា ការជឿលើពួកមេខ្យល់ដែលញុះញង់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើសកម្មភាពកាន់កាប់ដីខុសច្បាប់ នឹងនាំឱ្យបងប្អូនខាតពេលវេលា ខាតបង់លុយកាក់ និងអាចត្រូវទទួលខុសត្រូវចំពោះច្បាប់។ សូមបញ្ឈប់ការជឿលើ (ចាញ់បោក) ពួកមេខ្យល់ ដែលញុះញង់នាំបងប្អូនមកទន្ទា្រនកាន់កាប់ដីដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ការរស់នៅស្របច្បាប់មិនត្រឹមតែជាការការពារសិទ្ធិរបស់បងប្អូនទេ ប៉ុន្តែជាការចូលរួមក្នុងការកសាងសង្គមប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការជាធរមានក្នុងសហគមន៍៕

ដោយ៖ ស សម


ចែករំលែក៖