ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ប្រមាថតាំងពីព្រះមហាក្សត្រ ព្រះសង្ឃនិងមន្ត្រីរាជការជាចោរ = អញ្ចឹងមានតែបុគ្គលខ្លួនឯងតែម្នាក់គត់ជាមនុស្សល្អ ល្អតែម្នាក់ឯងមានន័យថាឆ្កួត?
២- ឧបទ្ទវហេតុបានកន្លងហួសទៅហើយ = បើផ្សាយក៏បានមិនផ្សាយក៏បាន ចាំបាច់អីត្រូវផ្សាយ?
៣- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមចូលចិត្តលាតត្រដាងរឿងតូចទៅជារឿងធំ = រឿងអាក្រក់ៗគេចូលចិត្តឲ្យគេដឹង?
៤- ក្រុមលោកត្រាំចូលវ៉ៃកម្ទេចវិមានរដ្ឋសភា = គ្មានអាណាថាចង្រៃទេ រួមទាំងអ្នកនៅសរអាផង ព្រោះជាប្រទេសប្រជាធិបតេយ្យ។
៥- ការដែលគេចាកចេញពីក្រុមឧទ្ទាមក្រៅច្បាប់ហើយលាតត្រដាងពីនយោបាយប្រឆាំងចង់ឲ្យកម្ពុជាអន្តរាយ = គឺជាសិទ្ធិនយោបាយរបស់សាម៉ីជនម្នាក់ៗ មូលហេតុអីមិនចង់ឲ្យគេអនុវត្តសិទ្ធិនយោបាយរបស់គេ?
៦- ចុះអា មួង ណារ៉េត ដែលនិយាយមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា = តើជាសិទ្ធិដែរទេ?
៧- ការដែលជឿទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមហើយទៅរស់នៅលំបាកវេទនាឯក្រៅប្រទេស = ត្រូវអា មួង ណារ៉េត ថាជាវីរភាពដ៏ខ្ពង់ខ្ពស់? បើជឿវានៅបន្តរស់នៅបែបនេះទៅ?
៨- រាជរដ្ឋាភិបាលកម្ពុជាមិនដែលសន្យាអ្វីទេ = គឺធ្វើតែម្តងតាមគោលការណ៍ផែនការរបស់ខ្លួន។
៩- ឧត្តមគតិរបស់ អាមួង ណារ៉េត គឺនិយាយវាយប្រហារលើជាតិខ្មែរ = ហើយលើកសរសើបរទេស?
១០- លលកទាក់លលកគឺជាមធ្យោបាយដើម្បីអូសទាញនិងពន្យល់ជនដែលវង្វេងផ្លូវឲ្យមករួមរស់ជាមួយសង្គមជាតិ = ជាមធ្យោបាយល្អទេតើ មានទៅបង្ខិតបង្ខំឯណា? ៕
ដោយ ៖ សិលា