នៅព្រឹកថ្ងៃទី 3 ខែមករា យន្តហោះខ្នាតតូចបានធ្លាក់លើដំបូលអគារពាណិជ្ជកម្មនៅទីក្រុង Fullerton រដ្ឋកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក) ។ ជាលទ្ធផលមនុស្ស២នាក់ស្លាប់ និង១៨នាក់រងរបួស ។ មូលហេតុនៃគ្រោះថ្នាក់នេះមិនអាចកំណត់បានទេ។យោងតាមមន្ត្រីក្នុងតំបន់ ឧបទ្ទវហេតុនេះបានកើតឡើងចម្ងាយ 40 គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីប្រជុំជន Los Angeles ដែលបណ្តាលឱ្យមានអគ្គីភ័យដ៏ធំមួយ និងបង្ខំឱ្យអាជីវកម្មជុំវិញត្រូវជម្លៀសចេញ។
រូបភាពវីដេអូពីប៉ុស្តិ៍ព័ត៌មានក្នុងស្រុក KABC បានបង្ហាញផ្សែងពណ៌សហុយចេញពីកំពូលអគារធំមួយ។ អគារនេះមានទីតាំងនៅជិតផ្លូវរថភ្លើង Metrolink ហើយហ៊ុំព័ទ្ធដោយឃ្លាំងលំនៅដ្ឋាន និងពាណិជ្ជកម្ម។
អ្នកនាំពាក្យប៉ូលិសបាននិយាយថា គេមិនទាន់ដឹងថាជាយន្តហោះប្រភេទណា ឬអ្នករបួសនៅលើយន្តហោះ ឬនៅលើដីនោះទេ៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN