ខេត្តកំពង់ស្ពឺ៖ ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺបានឱ្យដឹងនៅថ្ងៃទី០៣ ខែមករាឆ្នាំ២០២៥ ថា លោកបាន បញ្ជាឱ្យកំលាំងអធិការនគរបាលស្រុកបសេដ្ឋ ដោយពិនិត្យលេីគណនីហ្វេសប៊ុកឈ្មោះ CHING មានខ្លឹមសារថា សូមគោរពបងៗនាយសមត្ថកិច្ចក្មេងស្ទាវឈាមរាវនេះជាមុខសញ្ញាកាន់ដាវកាន់កាំបិតនៅក្នុងទីសាធារណៈ ដោយមិនញញើតក្រែងចិត្តនរណាធ្វើឱ្យប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សន្តិសុខសាធារណៈ”។
សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវបន្ទាប់ពីទទួលបានព័ត៌មានខាងលើកម្លាំងជំនាញបានសហការរកឃេីញក្មេងទំនេីង០២នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ ៖
១-ឈ្មោះ ឈឿង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះ សឿន ណារ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រិច ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាអ្នកដកដាវ និងម្ចាស់ដាវ)។
៣-ឈ្មោះ ខ្ចៅ ទិត្យវណ្ណៈ ភេទប្រុស អាយុ១៥ឆ្នាំ (អ្នកកាន់ដាវ) ។
៤-ឈ្មោះ សម្ពស្ស ឆាយហុង អាយុ ១៤ឆ្នាំ អ្នកទាំងពីររស់នៅភូមិព្រៃស្នួល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា,យោងតាមចម្លើយក្រុមក្មេងទំនើងទាំង៤នាក់បញ្ជាក់ទទួលស្គាល់ថា ពិតជាបានថតនិងធ្វើសកម្មភាព រាំសំញ៉ែងដាវ ដកបង្ហាញ ដាក់ជាប់នឹងចង្កេះ រួចបង្ហោះអួតដល់ហ្វេនៗខ្លួនក្នុងបណ្ដាញសង្គម tik tok តិចតុកប្រាកដមែន និងបានថតបង្ហោះកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ម្ល៉េះ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វេីការសាកសួរ កសាងសំណុំរឿង បញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ រីឯបក្ខពួកនៅសល់ សមត្ថកិច្ចបន្ដសហការស្រាវជ្រាវ ៕
ដោយ៖ ចន្ទ លីហ្សា