ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយឆ្លងរបាយការណ៍ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក អគ្គមេបញ្ជាការរង និងនាយទាហាន តំណាងស្ថាប័នអង្គភាព ចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ខ.ភ.ម។

ក្នុងឱកាសនោះ លោក នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ពិសេសចំពោះនាយទាហាន និងពលទាហាន នៃ ខ.ភ.ម ទាំងអស់ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ក្នុងការបំពេញការងាររបស់ខ្លួន នៅក្នុងរយៈពេលមួយឆ្នាំ ឆ្នាំ២០២៤កន្លងមកនេះហើយនឹងបន្តបំពេញតួនាទីភារកិច្ច ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៅក្នុងឆ្នាំ២០២៥ ឱ្យទទួលបានដោយជោគជ័យជាបន្តបន្ទាប់ទៀតនោះ៕

ដោយ ៖ សិលា


ចែករំលែក៖