ព័ត៌មានទាន់ហេតុការណ៍៖

សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង 4.0% ក្នុងឆ្នាំ 2024

ចែករំលែក៖

ទិន្នន័យបឋមរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង 4.0% ក្នុងឆ្នាំ 2024 ដែលនេះគឺជាការកើនឡើងលឿនបំផុតចាប់តាំងពីចប់កូវីដ១៩ ដោយបង្កើនក្នុងឆ្នាំ 2023 សេដ្ឋកិច្ចកើនឡើង 1.1% និង 3.8% ក្នុងឆ្នាំ 2022។

  បើយោងតាមការប៉ាន់ស្មានជាមុនពីក្រសួងពាណិជ្ជកម្ម ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង 4.3% នៅក្នុងត្រីមាសទី 4 ធៀបនឹងឆ្នាំមុន  លើសពីការព្យាករណ៍ជាមធ្យម 3.3% នៅក្នុងការស្ទង់មតិរបស់ Reuters របស់អ្នកសេដ្ឋកិច្ច។

  លោក Chua Hak Bin សេដ្ឋវិទូរបស់ធនាគារ មេយប៊ែង មានប្រសាសន៍ថា៖ “សិង្ហបុរីកំពុងចាប់ផ្តើមឆ្នាំក្នុងស្ថានភាពល្អប្រសើខ្លាំង ជាមួយនឹងកំណើនខ្ពស់ និងអតិផរណានៅក្រោម 2%”។ Chua បាននិយាយថា “ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងការបញ្ជូនទំនិញមុនពេល ពន្ធគយសហរដ្ឋអាមេរិកកើនខ្ពស់ នឹងបន្តជំរុញកំណើនផលិតកម្មនៅក្នុងឆមាសទីមួយនៃឆ្នាំ 2025” ។

  ក្រសួងពាណិជ្ជកម្មបាននិយាយកាលពីខែវិច្ឆិកាថា ខ្លួនរំពឹងថានឹងមានកំណើនពី 1.0% ទៅ 3.0% នៅក្នុងឆ្នាំ 2025។ លោកស្រីSelena Ling សេដ្ឋវិទូរបស់ OCBC បាននិយាយថាកំណើនទំនងជាមិនធ្លាក់ចុះខ្លាំងពេកទេនៅឆ្នាំ 2025។សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីនឹងនៅតែរក្សាការកើនឡើង 1.0% ក្នុងឆ្នាំហើយបើសិង្ហបុរីមិនរងផលប៉ះពាល់ពីការដំឡើងពន្ធរបស់គោលនយោបាយរបស់  Trump 2.0មូលដ្ឋានរបស់លោកស្រីគឺនៅតែមានប្រហែល 2% ។

  អត្រាអតិផរណាប្រចាំឆ្នាំក្នុងខែវិច្ឆិកា 1.9% គឺជាកម្រិតទាបបំផុតក្នុងរយៈពេលជិត 3 ឆ្នាំ ដែលធ្វើឲ្យធនាគារកណ្តាលអាច បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនៅក្នុងខែមករានេះបាន ទោះបីជាអ្នកវិភាគជឿថាវាអាចរង់ចាំរហូតដល់ឆ្នាំ 2025 ដើម្បីវាយតម្លៃផលប៉ះពាល់នៃគោលនយោលបាយរបស់ ប្រធានាធិបតីអាមេរិក Donald Trump ដែលនឹងចូលមកកាន់ដំណែងនាពេលខាងមុខនេះ៕

ដោយ៖ ភារៈ


ចែករំលែក៖