ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង០៩នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តករណីហិង្សា

ចែករំលែក៖

ខេត្តព្រះវិហារ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស  លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ និងដោយមានការចង្អុលបង្ហាញជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ក្រោយទទួលបានបទបញ្ជាពីលោកមេបញ្ជាការកងរាជអាវុធហត្ថ កម្លាំងសមត្ថកិច្ចនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស របស់កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី សូយ លឹមអុី នាយការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសង្គមថ្មី បានចុះស្រាវជ្រាវករណីក្រុមក្មេងទំនើងបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះមានស្ថានទម្ងន់ទោសដោយបក្សពួកជនបង្កបានប្រើប្រាស់កាំបិតផ្គាក់និងពូថៅកាប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួស០៣នាក់ ឋិតនៅចំណុចផ្លូវបំបែកអូរសំរោង ក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីម៉ោងប្រហែល ២៣:៣០នាទី ថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤កន្លងទៅ ហើយភាគី

ជនបង្កព្រមទាំងបក្សពួកបានរត់គេចខ្លួនភ្លាមៗនៅថ្ងៃកើតហេតុ ។

នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ដែលលោកបានបញ្ជាក់ថាពាក់ករណីខាងលើ៖

+ជនរងគ្រោះ

១-ហឿន ដារ៉ាម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

២-តេះ សេត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាមួយគ្នា។

៣- ហុំ កើន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា។  

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបាន

បន្តទៀតថា ក្រោយពេលសមត្ថកិច្ចបានចុះស្រាវជ្រាវករណីខាងលើនេះរួចមកជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៩ នាក់ និងបានធ្វើតេស្តទឹកមូត្រចំនួន ០៩ នាក់ លទ្ធផលអវិជ្ជមាន។ លោកមេបញ្ជាការក៏បានបញ្ជាក់ពីអត្តសញ្ញាណបក្សពួកជនបង្កទាំង០៩នាក់ក្នុងនោះជនបង្កទី១.ឈ្មោះ ស៊ុន លីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ទី២.ឈ្មោះ យុន សំអាន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ កើតហេតុខាងលើ។

ទី៣.ឈ្មោះ សេង ពុទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ទី៤.ឈ្មោះ ភឿន ថុនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ភូមិ ឃុំ កើតហេតុខាងលើ។

ទី៥.ឈ្មោះ សួ សុខឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ទី៦.ឈ្មោះ សឿន រ៉ុនរះ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ទី៧.ឈ្មោះ ផន សើន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ទី៨.ឈ្មោះ ចេង ឧស្សាហ៍ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ទី៩.ឈ្មោះ សិន ឡុញ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកើតហេតុខាងលើ ។

សូមបញ្ជាក់ថា៖ ក្រោយពេលដែលសមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងទាំង០៩នាក់ដែលជាជនបង្កខាងលើរួចមក ក្នុងនោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន÷

១.កាំបិតខ្វែវ ចំនួន០១ ដើម ។

២.ពូថៅ ចំនួន ០១ ដើម ប្រវែង៦២ ស.ម។ 

៣.ដំបងឈើ ចំនួន ០១ ប្រវែង ១២០ ស.ម ។

៤.ម៉ូតូ ចំនួន ០១ គ្រឿង ។

៥.ទូរស័ព្ទដៃ ចំនួន០៨ គ្រឿង។

៦.អាវក្រណាត់ដៃវែង ចំនួន ០១។

៧.អត្តសញ្ញាណប័ណ្ណចំនួន ០១ សន្លឹក

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើកម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងបានបញ្ជូនបន្តទៅពន្ធនាគារខេត្តព្រះវិហារ ៕

ដោយ ៖ ជីវ័ន្ត

 


ចែករំលែក៖