ភ្នំពេញ៖ ថ្ងៃសៅរ៍០៦កើត ខែបុស្ស ឆ្នាំរោងឆ ស័ក ព.ស. ២៥៦៨នឹង ថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទីដោយមានការ អនុញ្ញាត ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចាត់តាំងលោកវរសេនីយ៍ត្រី សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លាដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលបានចំនួន ០១ គោលដៅ នៅចំណុច ក្រុមទី០6 ភូមិ ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកនាយនគរបាលប៉ុស្តិ៍ទឹកថ្លាបានអោយដឹងថា,ក្នុងនោះក៏មានសមាសភាពចូលរួម
១ លោក តាំង ណាវិន ចៅសង្កាត់ទឹកថ្លា និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់
២ លោកនាយរង នឹងមន្រ្តីប៉ុស្តិ៍ទឹកថ្លា
៣ លោក ង៉ែត សុខុម មេភូមិផ្សារទឹកថ្លា
កម្លាំងសរុប ០៨ នាក់។
លោកនាយនគរបាលប៉ុស្តិ៍ទឹកថ្លាបានបន្តឱ្យដឹងទៀតថា ជាលទ្ធផល
.ការងារស្ថិតិ ត្រួតពិនិត្យបាន ០១ខ្នងផ្ទះជាប្រភេទបន្ទប់ជួល ចំនួន៣២បន្ទប់ មានមនុស្សស្នាក់នៅចំនួន ៣២គ្រួសារ មនុស្សសរុប ៩៧នាក់ ស្រី ៥២នាក់ អាយុ ១៨ ឆ្នាំឡើង ៧៩នាក់ ស្រី ៤២នាក់។
.ការងារសន្តិសុខ គ្មាន។
.ការងារព្រហ្មទណ្ឌ គ្មាន។
.គ្រឿងញៀន គ្មាន។
ឆ្លៀតឱកាសនោះផងដែរ កម្លាំងនគរបាលយើងក៏បានធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ សង្កាត់ សុវត្ថិភាព មានប្រជាពលរដ្ឋចូលរួមចំនួន១៩នាក់ ស្រី ១០នាក់៕
ដោយ៖ ចន្ទ លីហ្សា