ខេត្តកំពង់ឆ្នាំង៖ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ងិន ហ៊ុន បានឱ្យដឹងថា ៖ ប្រជានេសាទលក្ខណៈគ្រួសារបានសំដែងការសប្បាយចិត្តខ្លាំង ខណៈត្រី ទឹកសាប បាន សម្បូរ ម្តង ទៀត ដោយពួកគាត់ដាក់មងត្រូវចាប់ពី៤០ទៅជាង១០០គីឡូក្រាមក្នុងមង១ត្បូង ។ ដោយឡែកយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល ចេញផ្សាយថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៥ បានអំពាវនាវឱ្យពលរដ្ឋរួសរាន់ទិញត្រី ដើម្បីធ្វើប្រហុក ផ្អក និងត្រីឆ្អើរ ទុកសម្រាប់ បរិភោគ ។
ប្រជានេសាទលក្ខណៈគ្រួសារបានអោយដឹងថា ត្រីឆ្នាំនេះ សម្បូរជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំ ទៅ ក្នុង ខ្នើត ដែល ត្រូវបែបនេះ ដាក់បានចន្លោះពី២០ទៅ៤០គីឡូក្រាមប៉ុណ្ណោះក្នុងមង១ត្បូង តែ ឆ្នាំ នេះ ក្នុង មង ១ ត្បូង អាចជាប់ត្រីចាប់ពី៤០ទៅជា១០០គីឡូក្រាម ទៅតាមតំបន់ក្នុងដែនទន្លេសាប នៃ ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ ពួកគាត់បានលក់ចេញក្នុង១គីឡូក្រាមបានតម្លៃ២០០០រៀល អោយ ទៅ អ្នក ធ្វើ ត្រីឆ្អើ និងអ្នកធ្វើប្រហុក។ ឆ្នាំនេះប្រជានេសាទទាំងអស់ បានសំដែងនូវទឹក ចិត្ត សប្បាយ រីករាយ និងសំណូមពរអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច ខ័ណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង និងខ័ណ្ឌរដ្ឋបាលជលផលនៃខេត្តជាប់បឹងទន្លេសាប បង្កើនការបង្ក្រាបអោយបានច្រើន ដើម្បីផលមច្ឆាជាតិបានសម្បូរឡើងវិញ និងមាននិរន្តរភាពតទៅ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានអោយដឹងថា ទិន្នផលត្រី ក្នុងដែនទន្លេសាបខេត្តកំពង់ឆ្នាំងឆ្នាំនេះ បានកើនឡើងជាងរាល់ឆ្នាំ ហើយពូជត្រីដែល យើងមិនបានឃើញពីមុន ក៏មានវត្តមាននៅក្នុងខ្នើតខែធ្នូ ឆ្នាំ២០២៤ និងខ្នើតខែមករា ឆ្នាំ២០២៥នេះ។ កត្តាទាំងនេះ គឺមកពីសមត្ថកិច្ចខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាក់ ថ្នាក់ដោយមានបញ្ជាពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ផងនោះ បាននាំគ្នាចុះបង្ក្រាបដូចភ្លៀងរលឹម និង បាន ធ្វើ អោយផលត្រីកើនឡើង។
ថ្មីៗនេះ រដ្ឋបាលជលផល បានអំពាវនាវឱ្យពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់ បរិភោគ រួសរាន់ទៅទិញត្រីនៅទីតាំងមួយចំនួនដែលធ្លាប់ធ្វើ ហើយអាជ្ញាធរមូលដ្ឋាន ឬ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និង ដឹក ជញ្ជូន ផលិតផលត្រី«ត្រូវ»នេះដែរ៕
ប្រភព ៖ (BTV)