ព័ត៌មានទាន់ហេតុការណ៍៖

អ.ស.ប. បោះឆ្នោតជាសម្ងាត់ជ្រើសរើសអគ្គលេខាធិការជំនួសលោក​បាន គីមូន

ចែករំលែក៖

កាលពីថ្ងៃទី២៩ ខែសីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(អ.ស.ប.) បានបោះឆ្នោតជាសម្ងាត់ ដើម្បីជ្រើសរើសអគ្គលេខាធិការថ្មី ជំនួសតំណែងលោកបាន គីមូន ដែលនឹងត្រូវបញ្ចប់អាណត្តិនៅពេលខាងមុខ ។

មន្ត្រីរដ្ឋទូតប្រទេសទាំង១៥ របស់ អ.ស.ប. នឹងសម្រេចជ្រើសរើសបេក្ខភាពចុងក្រោយដើម្បីជ្រើសរើសអគ្គលេខាធិការ ។ នៅក្នុងការបោះឆ្នោតនោះមាន ៣ប្រភេទ គឺលើកទឹកចិត្ត មិនលើកទឹកចិត្ត និង គ្មានយោបល់ ។

នៅក្នុងការបោះឆ្នោត២លើកកន្លងមក គឺនៅថ្ងៃតី២១ ខែកក្កដា និងថ្ងៃទី៥ ខែសីហា  អតីតនាយករដ្ឋមន្ត្រី ព័រទុយហ្គាល លោក Antonio Guterres កំពុងតែនាំមុខ លើបក្ខភាពនានាទាំងអស់ ។ បន្ទាប់មកគឺ អតីតរដ្ឋមន្ត្រីការបរទេសសឺបៀ លោកJeremic និងសមភាគីអាហ្សង់ទីន លោកស្រី Susana Malcorra ។

តាមគម្រោងការបោះឆ្នោតជាលើកចុងក្រោយសម្រាប់តំណែងអគ្គលេខាធិការ គឺធ្វើឡើងនៅខែតុលា ហើយនឹងចូលកាន់តំណែងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ៕ ម៉ែវ សាធី

 

លោក Antonio Guterres

លោក Antonio Guterres

លោក Jeremic

លោក Jeremic

លោកស្រី Susana Malcorra

លោកស្រី Susana Malcorra

 

 

 


ចែករំលែក៖