ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសបើករថយន្តបុកយុវជន២នាក់ស្លាប់នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ បន្ទាប់ពីជិះម៉ូតូ ហើយត្រូវរថយន្តរបស់ជនបរទេសបើកបុកពេញទំហឹង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

កើតហេតុ សាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើតាមប្រពៃណី រីឯរថយន្ដបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នឹងដោះស្រាយតាមច្បាប់ ។

សាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ជិះគ្នាពីនាក់ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកអ៊ីស៊ុយស៊ុយ មួយគ្រឿង បើកដោយជនជនជាតិអង់គ្លេស រួមដំណើរជាមួយប្រពន្ធបើកក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែង ៕ ថាច់ យ៉ាត

 

ss ds


ចែករំលែក៖